រដ្ឋាភិបាលកំពុងពន្លឿនផែនការអភិវឌ្ឍន៍នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរ

ដោយគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ(តំបន់K4)ខុសៗគ្នា អាស្រ័យលើស្ថានភាពភូមិសាស្រ្ត និងបរិស្ថានធម្មជាតិ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោងខុនធ្លាប់បានមានប្រសាសន៍ឲ្យដឹងថារាជរដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើមនិងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍នៅខេត្តជាប់តំបន់ឆ្នេរទាំងបួនក្នុងទម្រង់ខុសៗគ្នាដើម្បីធានានូវការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលរៀបចំជាតំបន់សេដ្ឋកិច្ចពហុបំណង។ ខេត្តកោះកុងនឹងរៀបចំជាតំបន់អេកូទេសចរណ៍ ខេត្តកំពតជាតំបន់ទេសចរណ៍បេតិកភ័ណ្ឌ និងកសិទេសចរណ៍ និងខេត្តកែបនឹងរៀបចំជាតំបន់ទេសចរណ៍លំហែកាយកម្រិតខ្ពស់។

លោកបន្តថារដ្ឋាភិបាលនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស និងកាស៊ីណូនៅខេត្តកែបនោះទេ ដោយរដ្ឋាភិបាលនឹងរៀបចំតំបន់នេះ ជាតំបន់ទេសចរណ៍បែបពិសិដ្ឋ។លោកបន្តថាខេត្តនិមួយៗ សុទ្ឋតែមានសក្តានុពលរៀងៗខ្លួន ហេតុនេះទើប  ដ្ឋាភិបាលមានផែនការជាក់លាក់ ដើម្បីអភិវឌ្ឍន៍និងទាញយកសក្តានុពលពីវិស័យទេសចរណ៍

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះរដ្ឋាភិបាលក៏លើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជនដើម្បីវិនិយោគផ្ទះលំហែរកាយទី២ (Second Home)សំរាប់ភ្ញៀវទេសចរណ៍វ័យចំណាស់ ឬភ្ញៀវទេសចរណ៍ចូលនិវត្តន៍ផងដែរ ប៉ុន្តែតម្រូវឲ្យអ្នកវិនិយោគឯកជនមានដីចាប់ពី១០០ហិកតាឡើងទៅ ដើម្បីរៀបចំគំរោងរបស់ពួកគេ ហើយត្រូវដាក់ឆ្លងក្រសួងពិនិត្យនឹងសម្រេច។នេះបើតាមលោកថោង ខុនបញ្ជាក់ឲ្យដឹង។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាលោកធួនស៊ីណានបានមានប្រសាសន៍ថា គំនិតនៃការរៀបចំបែបនេះពិតជាល្អប្រសើរ ដោយសារវិស័យឯកជនក៏ចង់បានបែបនេះ ព្រោះងាយស្រួលឲ្យវិស័យឯកជនងាយស្រួលរៀបចំខ្សែទស្សនកិច្ច ដោយមានផលិតផលច្រើន និងងាយស្រួលបង្ហាញភ្ញៀវទេសចរណ៍ពីព៌ណខុសៗគ្នា នៃផលិតផលទេសចរណ៍តំបន់ឆ្នេររបស់យើង។

លោកបន្តថាវិស័យទេសចរណ៍នៅតំបន់តាមតំបន់ឆ្នេរ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមនិន្នាការទេសចរណ៍ពិភពលោក និងការរៀបចំព្រឹត្តិការណ៍នានារបស់រដ្ឋាភិបាល

LEAVE A REPLY

Please enter your comment!
Please enter your name here