ក្រសួងសាធារណៈការកំពុងសិក្សាផ្លូវសម្រាប់ទោចក្រយានយន្តដើម្បីសម្រួលចរាចរណ៍ក្នុងទីក្រុង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ផ្លូវសម្រាប់ទោចក្រយាន (កង់) ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែក ក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដផងដែរ។

គំនូសសញ្ញាក្នុងរូបភាពនេះ បានបង្ហាញពីផ្លូវសម្រាប់ទោចក្រយាន ( COMPULSORY BICYCLE TRACK )៖ គំនូសសញ្ញានេះ តម្រូវសម្រាប់តែទោចក្រយាន (កង់) ធ្វើចរាចរប៉ុណ្ណោះ។ ផ្លូវដែលមានគំនូសសញ្ញានេះ មិនអនុញ្ញាតឱ្យយានយន្តធ្វើចរាចរ ចត ឬឈប់ ឬប្រើប្រាស់សម្រាប់តែប្រយោជន៍បុគ្គលផ្ទាល់ខ្លួនឡើយ។ គំនូសសញ្ញាក្នុងរូបភាពនេះ មានទីតាំងស្ថិតនៅក្រុងសៀមរាប នៃខេត្តសៀមរាប។

ការបែងចែកឱ្យមានផ្លូវ សម្រាប់ទោចក្រយាន (កង់) គឺជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍរបស់សង្គមជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមថែរក្សាផ្លូវថ្នល់ និងប្រើប្រាស់ដីចំណីផ្លូវតាមគន្លងឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ ដែលត្រូវជួសជុលថែទាំ ក៏ដូចជា ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដោយធ្វើការរាយការណ៍រយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here