តំបន់ប៉ែកខាងត្បូងភ្នំពេញកំពុងបង្ហាញសក្ដានុពលទាក់ទាញលំនៅឋានកម្រិតមធ្យមឡើងកាន់តែច្រើន

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ វិនិយោគិនក្នុងស្រុកជាច្រើនបាននាំគ្នាសាងសង់ផ្ទះ ដែលមានតម្លៃលើមធ្យមឡើង នៅក្នុងតំបន់ប៉ែកខាងត្បូងភ្នំពេញ ស្របពេលរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំង ជាពិសេសតំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជិតផ្សារទំនើបអ៊ីអន៣ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។

អ្នកនាង អាន សុធីតា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា កត្តាមួយចំនួនដែលធ្វើឱ្យតំបន់ប៉ែកខាងត្បូងបន្តទាក់ទាញការវិនិយោគលើការអភិវឌ្ឍលំនៅឋានក្នុងហេដ្ឋារចនាសម្ព័ន្ធគឺជារឿងសំខាន់ ហើយជាក់ស្ដែងតំបន់នេះកំពុងទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន។

ក្រៅពីនេះ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីតេជោ ក៏ជាកត្តាជំរុញឱ្យមានការទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងតំបន់នេះដែរ ។ អ្នកនាងថា”តម្លៃដីធ្លីនៅក្នុងតំបន់នោះក៏មានកម្រិតទាបនៅឡើយ ដែលវិនិយោគិនអាចចូលទៅអភិវឌ្ឍន៍ហើយទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះទិញដីបានក្នុងតម្លៃទាប ការអភិវឌ្ឍលំនៅឋានតម្លៃនឹងទទួលបានប្រាក់ចំណេញច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបន្តថា យ៉ាងណាក្ដីក្នុងស្ថានភាពដែលវិបត្តិកូវីដ១៩នៅតែមិនទាន់មានភាពច្បាស់លាស់ វាក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការទាក់ទាញ ដល់ការវិនិយោគនានាក្នុងប្រទេសផងដែរ ។ ដូច្នេះ សេដ្ឋកិច្ចកម្ពុជា ការបណ្ដាក់ទុនវិនិយោគបន្ថែមក្នុងប្រទេសវាអាស្រ័យទៅលើស្ថានភាពកូវីដ១៩ដែរ។
អ្នកនាងបន្ថែមថា ចង់អភិវឌ្ឍន៍គម្រោងដែលទទួលបានជោគជ័យ ម្ចាស់គម្រោងត្រូវមានភាពច្នៃប្រឌិតដោយខ្លួនឯង ត្រូវធ្វើអ្វីដែលថ្មីប្លែក ទើបទទួលបានការគាំទ្រ ហើយបើសិនជាអភិវឌ្ឍន៍ក្នុងរូបភាពដដែលៗ វាក៏មិនអាចទទួលបានគាំទ្រច្រើនពីអតិថិជននោះដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ជាពេលវេលាដែលមានបញ្ហា ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល គ្រាន់តែបន្ថយបរិមាណ ហើយអ្នកទិញក៏មានចំនួនថយចុះផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here