ផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោមកផ្លូវជាតិលេខ៤សម្រេចបាន៦,៥គីឡូម៉ែត្រហើយ

ដោយ: សុផារី

កំពត: គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ អនុវត្តន៍បាន៤៥ថ្ងៃ និងសម្រេចបាន៦,៥គីឡូម៉ែត្រហើយ។

នេះបើយោងតាមការអះអាងរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តាមបណ្តោយសង្គម កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “មុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ អ្នកឧកញ៉ាម៉ុង ឬទ្ធី អនុវត្តន៍ការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមការសម្របសម្រួលដោយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អ្នកឧកញ៉ាសុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសម្រេចអភិវឌ្ឍផ្លូវថ្មីមួយខ្សែ ដែលមានប្រវែង២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដី សម្បទានសេដ្ឋកិច្ចចំការដូងប្រេង ដោយអ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ាម៉ុង ឬទ្ធីជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

លោកឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា តាមរយៈគម្រោងផ្លូវតភ្ជាប់នេះ ជាការសម្រួល ដល់ការធើ្វដំណើរ និងការគាំទ្រដល់ការវិនិយោគ នៅក្នុងខេត្តកំពតនិងតំបន់ជុំវិញ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា “ឧទ្យានជាតិដ៏ពិសិដ្ឋនេះ រងការខូចខាត និងខាតបង់ពេលវេលារាប់រយឆ្នាំ ដោយសារសង្គ្រាម។ បច្ចុប្បន្នយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិ​តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here