អ្នកវិនិយោគចិននៅតែជាអតិថិជនឈានមុខគេក្នុងការបញ្ជាទិញអចលនទ្រព្យច្រើនជាងគេនៅប្រទេសថៃ

ដោយៈស្រីលីស

ប្រទេសថៃៈ លោក Wichai Wirattaphan នាយកស្តីទីនៃមជ្ឈ​មណ្ឌលព័ត៌មានអចលនទ្រព្យ បាននិយាយកាលពីពេលថ្មីៗនេះថា ជិត៦០ ភាគរយនៃខុនដូ ដែលបានលក់ក្នុងរយៈពេលប្រាំបួនខែ ដំបូងកាលពីឆ្នាំ ២០២១ ត្រូវបានទិញដោយជនជាតិចិន។

យោងតាមស្ថិតិដែលចេញផ្សាយដោយ REIC ជនជាតិមកពីប្រទេសចំនួន ៥ គឺជាអ្នកទិញអចលនៈទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសថៃ រួមមានៈ

• ចិន៖ ១៧,៨ ពាន់លានបាត (៥៩,៩ ភាគរយ)
• វ៉ានូអាទូ៖ ១,០១ ពាន់លានបាត (៣,៤ ភាគរយ)
• សហរដ្ឋអាមេរិក៖ ៨៦៤ លានបាត (២,៩ ភាគរយ)
• ចក្រភពអង់គ្លេស៖ ៧៣២ លានបាត (២,៥ ភាគរយ)
• បារាំង៖ ៧១១ លានបាត (២,៤ ភាគរយ)

លោក Wichai បាននិយាយថា ជនជាតិ Vanuatu ទិញបានតែ ២៣យូនីតប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើឱ្យមានការចាប់អារម្មណ៍បំផុត នៅក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែយូនីតនីមួយៗ មានតម្លៃជាមធ្យម៤៤ លានបាត។
ក្នុងរយៈពេលប្រាំបួនខែដំបូង នៃឆ្នាំ២០២១ ទំហំមធ្យមនៃយូនីតដែលបានទិញ ភាគច្រើនមានទំហំ៤៣ម៉ែត្រការ៉េ ដែលមានតម្លៃជាមធ្យម ៤.៩ លានបាត ឬ ១១៤,០០០ បាតក្នុងមួយម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជនជាតិអាមេរិក បានទិញយូនីតធំជាងជាមធ្យម៥៤.៨ ម៉ែត្រការ៉េ ខណៈដែលយូនីតថ្លៃបំផុត ឬ៥.១ លានបាតជាមធ្យម ត្រូវបានទិញដោយជនជាតិសិង្ហបុរី។

រាជធានី ខេត្តចំនួនប្រាំដែលពេញនិយម ក្នុងចំណោមអ្នកទិញអចលន ទ្រព្យរទេសក្នុងប្រទេសថៃរួមមាន ទីក្រុង បាងកក ខេត្តឈុនបុរី ភូកេត ឈៀងម៉ៃ និងខេត្តប្រាជុបបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here