សហគ្រិនវ័យក្មេងក្នុងស្រុកបោះទុន៧៧លានដុល្លារវិនិយោគបុរីបុស្បាក្នុងទឹកដីខ័ណ្ឌដង្កោ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ បុរីថ្មីមួយឈ្មោះបុស្បា ដែលបោះទុនវិនិយោគទឹកប្រាក់រហូតដល់៧៧លានដុល្លារ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងទឹកដី ខ័ណ្ឌដង្កោជាតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ មករាកន្លងមកថា បុរីបុស្បាបាននិងកំពុងត្រៀមបុកគ្រឹះសាងសង់នៅរសៀលថ្ងៃនេះ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងកំពុងក្លាយជាតំបន់ស៊ីវិល័យមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​លោកបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើងមិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើបAEON Mall3បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រ​ស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះបានរៀបចំសួនច្បារ ទីធ្លាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here