យុទ្ធសាស្ត្រសំខាន់មួយចំនួនធ្វើឱ្យគម្រោងភូមិផ្កាត្រកួននៅតែទទួលបានការគាំទ្រ

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងភូមិផ្កាត្រកួនរបស់លោកឌិន សុមេធារឹទ្ធប្រធានសមាគមសណ្ឋាគារ នៅតែទទួលបានអតិថិជនជាហូរហែ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។

តើលោកមានយុទ្ធសាស្ត្រធ្វើឱ្យគម្រោងនេះ នៅតែទទួលបានការគាំទ្របែបនេះ ។

លោកឌិន សុមេធារឹទ្ធម្ចាស់គម្រោងភូមិផ្កាត្រកួនបានមានប្រសាសន៍កាលពីថ្មីៗនេះថា ទស្សនមួយចំនួនដែលធ្វើឱ្យគម្រោងរបស់លោក នៅតែមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ក្នុងពេលវិបត្តិនោះរួមមាន ការគិតវិជ្ជ​មានទៅលើការអភិវឌ្ឍ ដូចជាលោកគិតថា ប្រជាពលរដ្ឋនៅតែមានលុយ ពីព្រោះមុនពេលមានវិបត្តិ ប្រជាពលរដ្ឋជាច្រើនបានទទួលផលប្រយោជន៍ពីការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជា ដូច្នេះលុយទាំងនោះមិនទាន់ចាយទៅណាទេ។ ពួកគាត់ចាំមើលតែគម្រោងណាល្អ គម្រោងណាដែលគាត់ជឿជាក់គាត់នឹងដាក់ទុនវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “”យុទ្ធសាស្ត្រមួយទៀត ដែលធ្វើឱ្យគម្រោងនេះ នៅតែទទួលបានការគាំទ្រគឺធ្វើជាប់ជានិច្ច ដោយមិនបន្ថយល្បឿននៃការអភិវឌ្ឍនោះទេ ជាពិសេសនោះមិនត្រឹមតែមិនបន្ថយល្បឿន ឬផ្អាកសកម្មភាពប៉ុណ្ណោះទេ តែថែមទាំងមានគម្រោងថ្មីៗជាបន្តបន្ទាប់ ដោយមិនសម្រាកឡើយ។ លោកបន្តថា “ការធ្វើបែបនេះ បានបង្ហាញដល់អតិថិជនរបស់យើងថា គម្រោងយើងនៅតែបន្ត អត់បញ្ឈប់ អត់ផ្អាកហើយអតិថិជនយើងក៏បានទិញគម្រោងថ្មីៗ ហើយអ្នកទិញហើយ ក៏បានចាប់ផ្ដើមសាងសង់ផ្ទះរបស់ខ្លួននៅក្នុងគម្រោងដែលបានទិញ”។

លោកបន្ថែមថា ផ្នត់គំនិតមួយទៀតដែលជាយុទ្ធសាស្ត្រនោះ គឺយើងមិនអាចចាំដល់កូវីដ១៩ចប់នោះឡើយ ហើយបើសិនជាកូវីដ១៩មិនចប់ដូច្នេះ គម្រោងអភិវឌ្ឍន៍នឹងមិនទៅមុខបានទេ ។ មួយទៀតការធ្វើការរបស់លោកក្នុងពេលមនុស្សមួយចំនួនសម្រាក ឬផ្អាក ប៉ុន្តែលោកបែរជាបន្ថែមការងារកាន់តែច្រើនលើខ្លួនឯង ដោយគ្មានសៅរ៍ ឬអាទិត្យ ហើយអ្នកជុំវិញខ្លួនក៏ត្រូវតែរត់ជាមួយគ្នា មិនអាចខ្ចិលបាននោះទេ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ឆ្នាំ២០២១កន្លងទៅ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាច្រើន ជាមួយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើវិស័យសំណង់ ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់នានានៅតែបន្តសកម្មភាពដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here