ផ្លូវជាតិលេខ១០ពីសំឡូត ដល់កោះកុងសម្រេចបានជិត៥៥ភាគរយហើយ

ដោយៈ សុធារី

កោះកុងៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូតខេត្តបាត់ដំបង -ឆ្លងកាត់វាលវែង-អូរសោម ខេត្តពោធិសាត់ មុនឆ្ពោះទៅកាន់ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ បើគិតត្រឹមចុងឆ្នាំ២០២១នេះ។


នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែលលោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង(PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ កាលពីចុងសប្តាហ៍កន្លងមក។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង២ ៩២៤,៤៦ម៉ែត្រដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here