តើកត្តាអ្វីខ្លះកំពុងបង្កើនសក្តានុពលតំបន់ភាគខាងណាខ្លះនៃរាជធានីភ្នំពេញ?

ដោយលក្ខិណា

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យនៅជាយរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាមានការរីកចម្រើនសឹងតែជុំវិញភ្នំពេញ ក៏ប៉ុន្តែក្នុងចំណោមតំបន់ទាំងអស់នៅជុំវិញរាជធានីភ្នំពេញ ក៏មានតំបន់ដែលមានសក្ដានុពលជាងគេផងដែរ តើតំបន់ណាខ្លះដែលមានសក្ដានុពលខ្លាំង សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅជុំវិញមានរាជធានីភ្នំពេញ?


ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹកសុខនីមបានអោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧សីហានេះថាសព្វថ្ងៃតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យរួមមានតំបន់ខាងជើងឈៀងខាងលិចនិងខាងត្បួងឈៀងខាងកើតរាជធានី។

លោកបន្តថា កត្តាធ្វើអោយតំបន់នោះ មានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅលើអចលនទ្រព្យ និងធ្វើអោយវិនិយោគិនចូលចិត្ត ទៅវិនិយោគនៅតំបន់ទាំងនោះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ទាំងនោះ ត្រូវបានរដ្ឋាភិបាលអភិវឌ្ឍន៍ច្រើនជាងគេ។លោកបន្តថា តំបន់ភាគខាងត្បូងក៏បានរៀបចំប្លង់គោលរបស់រដ្ឋាភិបាល និងត្រៀមអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែរ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មួយវិញទៀត ដោយសារតែទីក្រុងភ្នំពេញ ទទួលបានការអភិវឌ្ឍខ្ពស់ ដូច្នេះតំបន់រងដែលទទួលផលបន្ទាប់ពី តំបន់កណ្ដាលក្រុងនឹងសម្រុក ទៅតំបន់ណាដែលមានប្លង់មេច្រើន។

លោកច្រឹកសុខនីមបានបន្តថាកត្តាសំខាន់មួយដែលធ្វើអោយទាំងពីរមានសក្ដានុពលខ្ពស់នោះគឺដីនៅតំបន់ទាំងពីរនោះមានភាពទូលាយនិងអំណោយផលក្នុងការវិនិយោគជាបុរីនិងសំណង់អគារផ្សេងៗទៀត។

លោកមានសុទិដ្ឋិនិយមថានៅដំណាច់ឆ្នាំ២០២០នេះវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងអាចមានស្ថានភាពល្អប្រសើរឡើងវិញព្រោះថាវិស័យនេះវាបានជួបបញ្ហាដោយសារតែកូវីដ១៩ហើយបច្ចុប្បន្ននេះប្រទេសមហាអំណាចមួយចំនួនក៏បានប្រកាសថារកឃើញវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ១៩ហើយហើយនៅពេលជំងឺកូវីដ១៩នេះត្រូវបានសាបរលាបនោះវិនិយោគិននឹងស្វែងរកការវិនិយោគឡើងវិញ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា បើទោះបីជាកម្ពុជាជួបនឹងជំងឺកូវីដ១៩ក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគ ជាបន្តបន្ទាប់ដដែល ទាំងសំណង់ អចលនទ្រព្យ និងគម្រោងវិនិយោគផ្សេងៗទៀត។ សម្រាប់ដំណើរការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យវិញ ក៏នៅតែដំណើរការធម្មតា ខណៈគម្រោងមួយចំនួនក៏បានផ្អាកផងដែរ។

ការរីកចម្រើននៅភាគខាងត្បូងរាជធានីភ្នំពេញ ជារឿងធម្មតាទៅហើយ ដោយសារនិន្នាការនៃការវិនិយោគរបស់អ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងសំរុកទៅកាន់តំបន់នេះ ដូចជាក្រុមហ៊ុនបុរីប៉េង ហួត ក្រុមហ៊ុនជីប ម៉ុង មិនត្រឹមតែមានបុរីនោះទេ ប៉ុន្តែក៏បាននិងកំពុងសាងសង់ផ្សារទំនើប អាគារពាណិជ្ជកម្មចម្រុះកប់ពពក ពិសេសផ្សារទ៉នើបលំដាប់អន្តរជាតិEAON Mall3កំពុងចាប់ផ្តើមសាងសង់បណ្តើរៗផងដែរ។នេះបើតាមការលើកឡើងរបស់លោកយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea. asiaដែលកំពុងតាមដានដំណើរអភិវឌ្ឍន៍ក្នុងវិស័យនេះយ៉ាងសកម្ម។

លោកបន្តថា កត្តាហេដ្ឋារចនាសម្ព័ន្ឋដ៏ល្អប្រសើរ ការជួយលើការលើកកំពស់បរិស្ថានពីរដ្ឋាភិបាលជប៉ុន ពិសេសការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏កំពុងជំរុញសក្តានុពលតំបន់នេះផងដែរ។ លោកបន្តថា សណ្ឋានដី និងលក្ខខ័ណ្ឌអំ ណោយផលផ្នែកភូមិសាស្រ្ត ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងប្រជាសាស្រ្តក៏ជាកំលាំងចលករយ៉ាងសំខាន់ ជំរុញការអភិវឌ្ឍនៅតំបន់នេះយ៉ាងឆាប់រហ័ស និងធ្វើឲ្យតំបន់នេះមានការរីកចម្រើនលឿនបន្ថែមទៀតនាពេលអនាគត

LEAVE A REPLY

Please enter your comment!
Please enter your name here