សម្តេចតេជោរំពឹងថា ប្រទេស G7 និងផ្តល់នូវការអភិវឌ្ឍន៍ស្ពាននៅកម្ពុជាបន្ទាប់ពីចិន

ដោយ៖ សុផារី

ត្បូងឃ្មុំ៖ សម្តេចតេជោបានថ្លែងថា កម្ពុជារំពឹងថា ប្រទេសសមាជិកអាស៊ាននិងប្រទេសសមាជិក G7 ដែលជាប្រទេសអ្នកមាន នឹងផ្តល់ឱកាសឱ្យកម្ពុជាទទួលបាននូវគម្រោងមួយចំនួន។ សម្តេចបានលើកឡើងយ៉ាងនេះ ក្នុងឱកាសនៃពិធីសម្ពោធ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និងពិធីប្រកាសបេីកការដ្ឋានសាងសង់ផ្លូវជាតិលេខ “៧១C” នៅក្នុងព្រឹកនេះ។

សម្តេចបានបានប្រសាសន៍ថា កម្ពុជានៅខ្វះស្ពាន ខ្វះផ្លូវ សម្រាប់ស្ពាននេះ ជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ចិន និងស្ថិតនៅក្នុងយុទ្ធសាស្ត្រគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន។

កំឡុងពេលរង់ចាំគម្រោង B៣ គឺ Build Back Better សម្តេចបានថ្លែងថា “យើងមិនបានបដិសេធជាមួយគម្រោងដទៃទៀត ដូចជា Build Back Better នោះទេ។“ កម្ពុជាស្វាគមន៍ជានិច្ចចំពោះគម្រោងវិនិយោគនានាពីគ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេស G7។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមក ប្រទេសជាច្រើនបានថាកម្ពុជាមានការលម្អៀងទៅរកប្រទេសចិនខ្លាំង។ ឆ្លើយតបនឹងសំណួរនេះ សម្តេចតេជោហ៊ុនសែនបានឆ្លើយតបថា “បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំពឹងអ្នកណា ខ្ញុំពន្យល់ពីស្ពាន អំពីផ្លូវ ចុងក្រោយខ្ញុំពន្យល់ពីវ៉ាក់សាំង។ បើកុំតែមានចិន តើមកដល់ពេលនេះ ខ្ញុំចាក់វ៉ាក់សាំងបានប៉ុន្មាន?។”

ចំណែកសមិទ្ធផលនានានៅក្នុងប្រទេសកម្ពុជា ដូចជា ស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខមួយ ផ្លូវជាតិលេខ៥ ជាជំនួយរបស់ជប៉ុន ដែលសម្តេចបានបញ្ជាក់ថាជាប្រទេសដែលកម្ពុជាអាចពឹងពាក់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here