លោក​ស៊ូ សុជាតិ សម្លឹង​ឃើញ​វិស័យ​ដទៃទៀត​ដែល​អាចរួមចំណែក​អភិវឌ្ឍន៍ទីផ្សារ​មូល​ប​ត្រ​កម្ពុជា

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា (SECC) លោក​ស៊ូ សុជាតិ​បាន​សម្តែង​សុទិដ្ឋិនិយម និង​មើលឃើញ​ចន្លោះ​កាន់តែ​ធំ ក្នុងការ​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន តាមរយៈ​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារ​ព៌​ត​មាន​ល្បី​ក្នុងស្រុក​មួយ​ថា បច្ចុប្បន្ន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន និង​កំពុង​ជំរុញ និង​គៀរគរ​វិស័យផ្សេងៗចូលក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា ដោយ​ក្នុងនោះ​នឹងមាន​ក្រុមហ៊ុន​មកពី​វិស័យ​អចលនទ្រព្យ វិស័យ​សណ្ឋាគារ និង​វិស័យ​ធានារ៉ាប់រង​ដែល​អាច​នឹង​ឈាន​ជើង​ចូល ក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា ក្នុងពេល​ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “ការចាប់ផ្ដើម​ដំបូង​ក្នុង​វិស័យ​មូល​ប​ត្រ រាជរដ្ឋាភិបាល​បាន​គាំទ្រ​ដំណើរការ​ទីផ្សារ តាមរយៈ​ការដាក់​ក្រុមហ៊ុន​រដ្ឋ​មួយចំនួន ដើម្បី​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូល​ប​ត្រ ហើយ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​រដ្ឋ​ក៏មាន​ក្រុមហ៊ុន​ឯកជន ចាប់ផ្ដើម​ចាប់អារម្មណ៍​លើ​វិស័យនេះ​ជា​បន្ដបន្ទាប់ ដោយមាន​វិស័យ​ធនាគារ និង​វិស័យ​មិនមែន​ធនាគារ

លោក ស៊ូ សុជាតិ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា តែងតែ​សម្លឹងមើល​លើ​ក្រុមហ៊ុន​ទាំងឡាយណា ដែលមាន​ភាព​រួចរាល់ ជាក់ស្ដែង​ដូច​វិស័យ​ហិរញ្ញវត្ថុ គឺជា​វិស័យ​មួយ ដែល​ក្រុមហ៊ុន​មាន​ភាព​រួចរាល់​មុនគេ តាំងពី​ផ្នែក​របាយការណ៍​ហិរញ្ញវត្ថុ ផ្នែក​អភិបាលកិច្ច​សាជីវកម្ម​ជាដើម។ ដូច្នេះ​បានជា​អ្នក​ទាំងអស់គ្នា​ឃើញថា ផ្នែក​ហិរញ្ញវត្ថុ​បាន​ឈាន​ជើង​ចូល​ទីផ្សារ​មូល​ប​ត្រ​មុនគេ។

លោក​បាន​បន្តទៀតថា បន្ទាប់ពី​វិស័យ​ធនាគារ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏ដូចជា​ផ្សារ​មូល​ប​ត្រ បាន​សម្លឹង​ឃើញ​វិស័យ៣រួមមាន វិស័យ​ធានារ៉ាប់រង វិស័យ​អចលនទ្រព្យ។

លោក​បន្តថា “ខ្ញុំ​គិតថា​ប្រហែលជា​ចុងឆ្នាំ២០២០នេះ យើង​នឹង​ទទួលបាន​សំណើ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ មក​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល និង​មូល​ប​ត្រ​កម្មសិទ្ធិ និង​វិស័យ​សណ្ឋាគារ ជា​វិស័យ​ដែល​កំពុង​ជំរុញ ក្នុង​ការចូល​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដោយ​វិស័យ​ទាំង៣នេះ នឹង​ឈាន​ជើង ចូលក្នុង​ទីផ្សារ​មូល​ប​ត្រ​ក្នុងពេលឆាប់ៗខាងមុខនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here