ចំណេះដឹង​ហិរញ្ញវត្ថុ! តើ​ធ្វើយ៉ាងណា​ទើប​អាច​គ្រប់គ្រង​ខ្លួនឯងបាន​ពី​ការចាយវាយ​ផ្ដេសផ្ដាស?

ដោយៈ សាវុធ

ភ្នំពេញៈ ពិបាក​ណាស់​មែន​ទេ ក្នុងការ​អត់ទ្រាំ​មិន​ចាយលុយ​ផ្ដេសផ្ដាស ពេល​ឃើញ​របស់​ចង់បាន? តើ​អ្នកជា​មនុស្ស​ម្នាក់ ដែលមាន​លុយ​ក្នុង​ដៃ​តែ​ទុក​មិនបាន​យូរ ចង់តែ​ទិញ​របស់​នេះ​របស់​នោះ ដូច​គោ​ដាច់​កន្លុះ​ដែរឬទេ?។

ខាងក្រោម​នេះ ជា​យុទ្ធសាស្ត្រខ្លះៗដើម្បី​ហាត់ពត់​ផ្លូវចិត្ត និង​គ្រប់គ្រង​ខ្លួនឯង​ពី​ការចាយវាយ​ផ្តេសផ្តាស ដូចជា ទី១ នៅផ្ទះ​ឲ្យ​បាន​ច្រើន​បើ​មិន​ចង់​ចាយលុយ។ ស្ដាប់ទៅ​មាន​ម្យ៉ាងដែរ តែ​វា​មិនមែនជា​វិធីសាស្ត្រ​ល្អ​នោះទេ ព្រោះ​អ្នក​អាច​នឹង​ស្ទះខ្យល់ ស្មុ​គ្រ​ស្មាញ​ក្នុង​ចិត្ត​បើ​មិនបាន​ចេញ​ក្រៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាធម្មតា​ទេ​នៅក្នុង​សង្គម​ខាងក្រៅ អ្នក​រមែង​មាន​មិត្តភក្តិ​ហៅ​ទៅនេះ ទៅនោះ​ដើម្បី​ជួបជុំគ្នា យ៉ាងហោចណាស់​ក៏​ពីរ​ឬ​បី​ដង​ដែរ​ក្នុង​មួយអាទិត្យ។ ដូច្នេះ​ដើម្បី​ជៀសវាង​ការចំណាយ​ច្រើន អ្នក​គួរ​ហាត់ពត់លត់ដំ​ចិត្ត​ខ្លួនឯង និង​រៀន​ច្រានចោល​នូវ​ការអញ្ជើញ​ខ្លះ​ហើយ​ងាក​មក​សោយសុខ​នៅក្នុង​ផ្ទះ ជំនួស​ដោយ​ការអាន​សៀវភៅ ធ្វើ​កិច្ចការ​ផ្ទះ មើល​ទូរ​ទស្ស​ន៏​ឬ​ចំណាយពេល​ជាមួយ​គ្រួសារ។

ទី២ បង្កើត “តារាងបញ្ជី៣០ថ្ងៃ” រាល់ពេល​ដែល​ឃើញ​អ្វីដែល​ចង់បាន អ្នក​គួរ​កត់​វា​ទុក​ក្នុង​បញ្ជី​ខាងលើ ហើយ​ពិសោធ​ន៏​ខ្លួនឯង​មើលថា តើ​អ្នក​អត់​វា​ឬ​ត្រូវការ​វា​ចាំបាច់​ដែរឬទេ​ក្នុង​រយៈពេល៣០ថ្ងៃនេះ? បើ​ចាំបាច់​ម្ល៉េះ​ត្រូវ​ត្បិតត្បៀត​សន្សំ​ខ្លះ​ដើម្បី​វា តែបើ​ជា​រឿង​តូចតាច​ម្ល៉េះ ត្រូវ​ចាត់ការ​ចំណង់​ខុស​របៀបនេះ​ចោល​តាម​ការគួរ។ ការធ្វើ​បែបនេះ​ជួយ​ឲ្យ​អ្នក​ស្វែងយល់​ពី​ខ្លួន​បាន​ច្រើន ថែមទាំង​បង្កើន​ការអត់ធ្មត់។

ទី៣ ត្រូវ​ចេះ​កំណត់​ថវិកា និង​លកលៃ​យ៉ាងណា​ចាយ ឲ្យ​គ្រប់​សម្រាប់​មួយខែ។ ឧទាហរណ៍ អ្នក​ទម្លាប់​ចំណាយ១០០ដុល្លារ​ប្រចាំខែ ទៅលើ​អាហារ​ពេល​ល្ងាច ដូចនេះ​ត្រូវ​ចាយ​យ៉ាងណា ឲ្យ​ស្ថិតក្នុង​ដែន​កំណត់ ករណី​ណា​ដែល​ចាយ​អស់​មុន​ថ្ងៃ​កំណត់ ដូចនេះ អ្នក​ប្រហែលជា​ត្រូវ​គិតគូរ​រឿង​មី​កញ្ចប់ ឬ​បាយ​ផ្ទះ​រហូតដល់​ខែ​ថ្មី។ ទម្លាប់​បែបនេះ​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ចាយលុយ​សល់​ថ្ងៃ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here