អ្នកជំនាញ​អះអាងថា ការទិញ​ដី​ដើម្បី​អភិវឌ្ឍន៍​នឹងចូលរួម​ចំណែក​ដល់កំណើនសេដ្ឋកិច្ច

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​និយាយថា ការទិញ​ដី​ក្នុង​គោលបំណង​អភិវឌ្ឍន៍ ដើម្បី​ទាញ​ផលចំណេញ នឹងចូលរួម​ចំណែក​ដ​ល់​ការជំរុញ​សកម្មភាព និង​កំណើនសេដ្ឋកិច្ច ដោយ​បង្កើត​ចំណូល និង​ការងារ​ដល់​ប្រជាជន​ពលរដ្ឋ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​អ្នក (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​ថ្លែងប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា ការទិញ​ដី​សម្រាប់​អភិវឌ្ឍន៍ នឹងចូលរួម​ចំណែក​ដ​ល់​ការជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ចំណូល និង​ការងារ​ដល់​ប្រជាជន​ពលរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បាន​និយាយថា “ប្រសិនបើ​គាត់ (អ្នក​វិយោគ​ដីធ្លី) ទិញ​ដី ហើយ​យកទៅ​អភិវឌ្ឍ វា​ធ្វើឱ្យ​ទីតាំង​មួយ​ហ្នឹង​កាន់​តែមាន​ល្អប្រសើរ ហើយ​ជុំវិញ​តំបន់​ហ្នឹង មាន​ចរន្ត​សេដ្ឋកិច្ច​ចេញចូល និង​កំណើនប្រជាជន​នៅ​តំបន់​ហ្នឹង​ក៏​កើនឡើង​ដែរ” ។ លោកស្រី​បន្តថា“ការទិញ​ដី​របស់​អ្នក​អភិវឌ្ឍ​ពិតប្រាកដ ធ្វើឱ្យ​សេដ្ឋកិច្ច​ដំណើរការ ហើយ​ប្រជាជន​របស់​យើង​មាន​ការងារ​ធ្វើ តាមរយៈ​បង្កើត​ចំនូល និង​ការងារ​សម្រាប់​វិស័យ​សំណង់​ជាដើម” ។

ទោះបីជា​យ៉ាង​ក៏ដោយ បច្ចុប្បន្ន​នៅតែមាន​អ្នកវិនិយោគ​ទិញ​ដី​ទុក សម្រាប់​ផលចំណេញ ដោយ​គ្មាន​ការអភិវឌ្ឍន៍ ដែល​វា​មិនបាន​ចូលរួមចំណែក ក្នុងការ​ជំរុញ​សកម្ម​សកម្មភាព​សេដ្ឋកិច្ច ឬ​ផ្តល់​ផល​ដល់​កំណើនសេដ្ឋកិច្ច។

លោកស្រី​ចេ​វ សុ​ឃុន​បាន​និយាយថា “ទិញ​អចលនទ្រព្យ​ទុក គឺ​គ្រាន់តែ​ចង់​ចំណេញ​រយៈពេល​ខ្លី” ។ ប៉ុន្តែ​លោកស្រី​ក៏បាន​ព្រមាន​ដែរ​ថា “បើសិន​អ្នកវិនិយោគ​លើ​ដីធ្លី​មិនមាន​សកម្មភាព​វិនិយោគ និង​អភិវឌ្ឍន៍ វា​ធ្វើ​ប៉ះពាល់​ចរន្ត​សេដ្ឋកិច្ច” ។

អ្នកខ្លះ​ទិញ​ដី​រាប់រយ រាប់ពាន់​ហិកតា​ទុក​សម្រាប់​ផលចំណេញ ហើយ​អត់​មានការ​អភិវឌ្ឍន៍ វា​ធ្វើឱ្យប៉ះពាល់​គម្រោង ឬ​Master Plan នៅ​តំបន់​ណាមួយ​ដែរ។

លោក វ​ង្សី  វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានស្នើ​ដល់​អ្នក​ដែលមាន​ធនធាន គួរ​កាត់បន្ថយ​ការទិញ​អចលនទ្រព្យ (ដីធ្លី) សម្រាប់​ទុក​ចំណេញ ដោយ​គ្មាន​ការអភិវឌ្ឍន៍ ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​វិបត្តិ​សកល នាពេល​បច្ចុប្បន្ននេះ។

លោក​បាន​ថ្លែងថា “បើ​ទិញ​ដី​សម្រាប់​អភិវឌ្ឍន៍ និង​លំ​នោ​ដ្ឋា​ន​សម្រាប់​ស្នាក់នៅ វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ ពិសេស​វា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន។លោក​បន្តថា “បើសិន​ធនធាន​គ្រប់គ្រាន់​គួរ​បង្កើត​អាជីវកម្ម​ខ្នាត និង​មធ្យម ឬ​បង្កើត​អាជីវកម្ម​ផលិតកម្ម​កសិកម្ម ជាជាង​ការទិញ​ដី​ទុកចោល” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here