ក្រុមហ៊ុន​លំដាប់​យក្ស​របស់​កូរ៉េ​បានចាប់ផ្តើម​ចាប់យក​ចំណែក​ទីផ្សារ​លំនៅដ្ឋានជា​លក្ខណៈ​បុរី​នៅ​កម្ពុជា

ដោយ វិសាល

ភ្នំពេញៈ ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​កូរ៉េខាងត្បូង គឺ​ក្រុមហ៊ុន Booyoung Khmer2 Co, Ltd ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន Booyoung Group បានចាប់ផ្តើម​ចាប់យក​ចំណែក​ទីផ្សារ​លំនៅដ្ឋាន​លក្ខណៈ​ជា​បុរី​នៅ​ទីក្រុង​ភ្នំពេញ​ហើយ។

ក្រុមហ៊ុន​នេះ បានចាប់ផ្តើម​ប្រកាស​លក់​លំនៅដ្ឋាន ក្នុង​បុរី ប៊ូ​យ៉ុង សែន​សុខ​នៅ​ថ្ងៃទី២៩ កក្កដា​នេះ ជាមួយ​លំនៅដ្ឋាន​ទំនើប​ទាន់សម័យ និង​អាច​ប្រកប​អាជីវ​កម្មបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត LEE JOONGKEUN ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Booyoung Group បាន​មានប្រសាសន៍ថា  បុរី​ប៊ូ​យ៉ុង សែន​សុខ ចាប់ផ្តើម​លក់​គម្រោង​បុរី​នា​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដែលមាន​លំនៅដ្ឋាន​សរុប​ចំនួន ៧១៦ ផ្ទះ រួមមាន​ផ្ទះ​ប្រភេទ​សប​ហៅ​ស៍ ផ្ទះល្វែង ផ្ទះ​លីង វីឡា​ភ្លោះ វីឡា​ឃ្វី​ន វីឡា​ឃី​ង ដែល​បាន​សាងសង់​លើ​ផ្ទែ​ដី១១ម៉ឺន​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ចំណែក លោក CHOI JUN YOUNG នាយក​បុរី​ប៊ូ​យ៉ុង សែន​សុខ​បាន​មាន​ប្រសា សន៍​ឲ្យ​ដឹងផង​ដែរ​ថា បុរី​ប៊ូ​យ៉ុង​សែន​សុខ ជា​គម្រោង​ដំបូង ដែល​ចាប់ផ្តើម​លក់​ផ្ទះ​នៅ​កម្ពុជា ហើយ​រំពឹងថា​នឹង​នាំមក​នូវ​ការកែលំអរ គុណភាព​នៅក្នុង​ទីផ្សារ លំនៅដ្ឋាន​នៅ​កម្ពុជា។

ទីតាំង​បុរី​នេះ នឹងចូលរួម​ពង្រឹងគុណភាព​ជីវិត ដោយនៅ​ដាច់ដោយឡែក​ពី​គេ គ​ម្រោង​បុរី​ប៊ូ​យ៉ុង​សែន​សុខ មាន​ទីតាំង​កៀក​នឹង​ផ្សារ​ទំនើប EAON Mall2 ដោយ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ5 ផ្សារ​ទំនើប​ម៉ាក្រូ និង​ផ្សារ​ទំនើប​គ្លូ​ប៊​ល​ហៅ​ស៍។ ក្រៅពីនោះ គម្រោង​បុរី​ប៊ូ​យ៉ុង​សែន​សុខ ក៏​នៅ​ជិត​សាលា​អន្តរជាតិ​មួយចំនួន ក៏ដូចជា​ក្លឹប​វាយ​កូនហ្គោល​ផងដែរ។ បុរី ប៊ូ​យ៉ុង សែន​សុខ មិន​ត្រឹមតែ​ទាក់ទាញ   ចំណាប់អារម្មណ៍​វិនិយោគិន​មួយចំនួន​ទេ ថែមទាំង​ទាក់ទាញ​ចំណាប់អារម្មណ៍ អតិថិជន​ដែលមាន​បំណង​រស់នៅ​ពិតប្រាកដ។

ក្រុមហ៊ុន ប៊ូ​យ៉ុង គ្រុប គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ធំ​បំផុត ក្នុងប្រទេស​កូរ៉េខាងត្បូង។ ក្រុមហ៊ុន​ប៊ូ​យ៉ុង គ្រុប​បាន​សាងសង់ និង​ផ្គត់ផ្គង់​លំនៅដ្ឋាន​ចំនួន២៨០,០០០ផ្ទះ​រួចមកហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៨៣ ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​សាងសង់​លំនៅដ្ឋានទំនើបៗទាំងនេះ ក្រុមហ៊ុន​បាន​ប្តេជ្ញា​សាងសង់ ផ្គត់ផ្គង់​លំនៅដ្ឋាន ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here