ដោយៈវណ្ណារ៉ា
ភ្នំពេញៈ ជាទូទៅការទិញលក់អចលននទ្រព្យ មានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះ កើតឡើងនៅគ្រប់ទីកន្លែង ក្នុងជីវភាពប្រចាំថ្ងៃមាន ដូចជា ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញ និងសេវាកម្មផ្សេង។
ទោះយ៉ាងណាគេអាចសង្កេតឃើញថា កិច្ចសន្យាទិញលក់ជាធម្មតា បានធ្វើឡើងតាមរូបភាពពីរបែប គឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
សម្រាប់ការទិញលក់ត្រឹមតែមាត់ទទេ ជាប្រភេទនៃកិច្ចសន្យាទិញលក់មួយ ដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា៖ ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។
ប៉ុន្តែគេក៏អាចធ្វើជាលិខិត ព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរ ដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។
កិច្ចសន្យាទិញលក់ប្រភេទនេះ ក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថា ត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេនេះ បើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។
ទោះយ៉ាងណាក្នុងច្បាប់ដដែល នៅក្នុងករណីមានបញ្ញត្តិពិសេស ដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដើម្បីបង្កា និងបញ្ជៀសហានីភ័យ ដែលអាចកើតឡើងនាពេលក្រោយ៕