ក្រុមហ៊ុនអគ្គិសនីម៉ាឡេស៊ីដែលបានចុះបញ្ជីផ្សារមូលបត្រកម្ពុជារំពឹងថា នឹងប្រមូលប្រាក់បាន៣លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីPestech (ខេមបូឌា) បានដាក់បង្ហាញរ៉ូដសូកាលពីថ្ងៃចន្ទ ក្នុងការត្រៀមសម្រាប់ការការបោះផ្សាយ ជាសាធារណៈជាលើកដំបូង (IPO) នៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១២ ខែសីហា។

ក្រុមហ៊ុនPestech Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០ភាគរយរបស់ក្រុមហ៊ុន Pestech International Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី សង្ឃឹមថានឹងអាចប្រមូលប្រាក់ បានប្រមាណ៣លានដុល្លារពីការចុះបញ្ជីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ និងគ្រប់គ្រងរចនា និងតម្លើងតង់ស្យុងខ្ពស់ (អេចអេវី) និងបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ (បណ្តាញបញ្ជូនអគ្គិសនី) និងប្រព័ន្ធខ្សែថាមពល។

ប្រធានក្រុមហ៊ុន លោកLim Paul បានមានប្រសាសន៍ថា ការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជា បានកើនឡើងពី៤.០៥១ ជីហ្គាវ៉ាត់ក្នុងឆ្នាំ២០១៣ ដល់១២.០១៥ ជីហ្គាវ៉ាត់ កាលពីឆ្នាំមុនក្នុងអត្រាកំណើនប្រចាំឆ្នាំ១៩,៩ ភាគរយ ហើយតម្រូវការត្រូវបានព្យាករណ៍ថានឹងកើនឡើង១៦ ភាគរយ ស្មើនឹង១៣.៩៨១ ជីហ្គាវ៉ាត់នៅឆ្នាំនេះ។

លោកបន្តថា “ផែនការអភិវឌ្ឍន៍ថាមពលរបស់កម្ពុជា ដើម្បីបង្កើនសមត្ថភាពផលិតថាមពលក្នុងស្រុកពី១,៦៥៧ មេហ្កាវ៉ាត់ក្នុងឆ្នាំ២០១៥ ដល់៤៤៩៨មេហ្កាវ៉ាត់នៅឆ្នាំ ២០២៥ ហើយរដ្ឋាភិបាលគ្រោងនឹងបង្កើត បណ្តាញបញ្ជូនអគ្គិសនី១.៧៥០គីឡូម៉ែត្របន្ថែមទៀតនៅឆ្នាំ២០២៥ ដែលនឹងបង្កើនបណ្តាញអគ្គិសនី ទូទាំងប្រទេស៧៧,២ភាគរយ ថ្មើនឹង៤.០១៧ គីឡូម៉ែត្រ”។

ក្នុងឱកាសបង្ហាញបទបង្ហាញ លោកLim បាននិយាយថា “ក្រុមហ៊ុនPestech កម្ពុជាមានទីតាំងល្អ និងទទួលបានអត្ថប្រយោជន៍ ពីកំណើនការប្រើប្រាស់អគ្គិសនី និងពីផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ក្នុងរយៈពេល ៥ឆ្នាំខាងមុខ”។

លោកបន្តថា ការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នឹងផ្តល់ឱកាសដល់សាធារណជនកម្ពុជា ក្នុងការវិនិយោគក្នុងឧស្សាហកម្មថាមពល ស្របពេលមានកំណើនតម្រូវការអគ្គិសនីនៅក្នុងតំបន់មេគង្គ។

លោក “វាជាវេទិកាមួយដើម្បីទាក់ទាញវិនិយោគិន និងដៃគូរយៈពេលវែងជាយុទ្ធសាស្ត្រ ដើម្បីបង្កើនផលប័ត្រផលិតផលរបស់ក្រុមហ៊ុន”។

លោកលីមបានមានប្រសាសន៍ថា “យើងចង់អភិវឌ្ឍក្រុមហ៊ុន Pestech នៅកម្ពុជាបន្ថែមទៀតទាក់ទងនឹងការវិនិយោគ និងការបង្កើតទ្រព្យសកម្មនៅកម្ពុជា ដើម្បីបម្រើដល់ទីផ្សារឥណ្ឌូចិន”។

IPOរបស់ក្រុមហ៊ុនPestech នឹងមានចំនួន៣,៩លានហ៊ុន នឹងតម្លៃរំពឹងទុក០.៧៦ដុល្លារក្នុងមួយហ៊ុន។ ចំនួនសរុបត្រូវបានគេរំពឹងថា នឹងប្រមូលបានមានទឹកប្រាក់ ៣លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here