កាស៊ីណូ​ចំនួន២១ នៅក្នុង​ខេត្ត​ព្រះសីហនុ​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​អាជីវកម្មទៅ​ក្រសួងសុខាភិបាល

ដោយ ឧ​ត្ត​ម

ភ្នំពេញៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍​ឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​កាស៊ីណូ​ចំនួន២១មូលដ្ឋាន នៅក្នុង​ខេត្ត​ព្រះសីហនុ បានដាក់​ពាក្យស្នើសុំ​ធ្វើ​អាជីវកម្ម​ឡើងវិញ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​អនុ​ញ្ញា​ឱ្យធ្វើ​អាជីវកម្ម។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​ប្រាប់​គេហទំព័រ​ Cambodiabanknews.com ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា ការបើក​ដំណើរការ​ឡើងវិញ នូវ​អាជីវកម្ម​កាស៊ីណូ នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ លុះត្រាតែ​មានការ​អនុញ្ញាត ពី​ក្រសួង​ស​សុខាភិបាល ទើប​អាច​បើក​ដំណើរ​ឡើងវិញ​បាន ខណៈ​បច្ចុប្បន្ន​ក្រសួង​កំពុងដំណើរការ​រៀបចំ​នីតិវិធី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “អ្នកវិនិយោគ​ណា​ចង់​បើក​ដំណើរការ​ឡើងវិញ ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួងសុខាភិបាល។ លោក​បន្ថែមថា “ខ្ញុំ​សូមបញ្ជាក់ថា​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល ហើយ​រដ្ឋ​បាន​ខេត្ត គឺ​យើង​រងចាំ​និតិ​វិធី​លម្អិត​ពី​ក្រសួងសុខាភិបាល​ដែរ” ។

លោក​បន្ថែមថា “បើ​ក្រសួង​អនុ​ញ្ញា​ត្តិ ក៏​យើង​អនុវត្ត​ទៅតាម​គោលការណ៍ ដែល​ចេញពី​ក្រសួងសុខាភិបាល ថា តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ?” ។

លោក​ឃាង ភារ​ម្យ​បានបញ្ជាក់​ទៀតថា កាលពី​កន្លងមកនេះ បាន​ចុះ​ពិនិត្យ​ក្រោម​ការដឹកនាំ​ចុះ​ត្រួតពិនិត្យ របស់លោក​ជំទាវ​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាស៊ីណូ​ចំនួន៧មូលដ្ឋាន​ដែល​បានស្នើ​សុំ ហើយ​ក្រោយមក​រហូតដល់​ថ្ងៃនេះ មាន​ចំនួន១៤ទៀត​សរុប​មាន​ចំនួន២១មូលដ្ឋាន ដែល​បានដាក់​ពាក្យស្នើសុំ​បើក​អាជីវកម្ម​ឡើងវិញ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ មានលទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង​ស្លុត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។

សម្តេច​តេ​ជោ ហ៊ុនសែន កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើ​សុំឱ្យ​មានការ​អនុ ញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធាន​ការការពារ​ជាមួយ​ជំងឺ Covid-19។ កាលពី​ខែមេសា​កន្លងទៅនេះ សម្តេច​តេ​ជោ​ហ៊ុន សែន​បា​នស​ម្រេ ច​បិទ​កាស៊ីណូ​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here