អ្នកវិភាគ​សេដ្ឋ​កិ​ច្ចៈ អ្នក​ប្រកប​ខ្នាតតូច និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កំពុង​រងគ្រោះ​ខ្លាំង

ដោយ: គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញ:  ការរីក​រាលដាល​មេរោគ​កូ​វីដ១៩ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០កុ​ម្ផៈ បានធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី និង​អ្នកបម្រើ​តាម​ភោជនីយដ្ឋាន​ប្រមាណ៨៥ ទៅ៩០ភាគរយ រង​ផលប៉ះពាល់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ថយចុះ​នូវ​ប្រាក់ចំណូល​ប្រចាំថ្ងៃ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​វី​ភាគ​ថា ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍ ២០កុម្ភៈ ជា​លក្ខណៈ​ប្រ​វិត្ត​សាស្ត្រ​សម្រាប់​កូ​វីដ​នៅ​កម្ពុជា ការរីក​រាលដាល​សហ​គម​ន៍​នេះ គឺមាន​ទ្រង់ទ្រាយ​ធំ ហើយ​ទាក់ទង​ជាមួយ​ក្នុងការ​បង្ក្រាប ឬ​ការទប់ស្កាត់ ការបិទ​បញ្ចប់​នៅក្នុង​ការឆ្លង​សហគមន៍​នេះ ហាក់ដូចជា​មិនទាន់មាន​ភាព​កំណត់​ច្បាស់​នៅឡើយ ហើយ​អ្វីដែល​ធ្វើឱ្យប៉ះពាល់ ទៅដល់​វិស័យសេដ្ឋកិច្ច​ជាងគេ គឺ​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​មិនបាន​ចេញ​ក្រៅ​ហើយ​ពេល​នោះឯង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ការចាយ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ថមថយ និង​ឈានទៅដល់​ការធ្លាក់ចុះ​នៃ​កម្លាំង​ផលិត​ក្នុង​វិស័យសេដ្ឋកិច្ច” ។ លោក​បន្តថា “អ្នក​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​ក្រុម​ផ្គត់ផ្គង់​សេវាកម្ម រួមមាន ក្រុម​ម៉ូតូ​កង់​បី​ដែលជា​អ្នកមាន​ចំណូល​ទាប ហើយ​រង​ផលប៉ះពាល់​ស្ទើរតែ៨៥ ទៅ៩០ភាគរយ” ។

ចំណែក អ្នក​ដែល​ធ្វើការ​តាម​ភោជនីយដ្ឋាន នៅពេលដែល​ភោជនីយដ្ឋាន​ត្រូវបាន​បិទ​អត់​មាន​ភ្ញៀវ​នោះ ក៏​ជា​កត្តា​ដែល​ធ្វើឱ្យប៉ះពាល់ ដល់ក​ត្តា​ជីវភាព​របស់គាត់​ដែរ។ រីឯ​អ្នកលក់ដូរ​មួយចំនួន​តូច​ដែលជា​អាជីវកម្ម​ខ្នាតតូច មិនមែន​គេ​មិន​ហ៊ាន​ទិញ​ទេ តែ​គេ​ព្រួយបារម្ភ​ថា ការទិញ​លក់​តាម​គាត់​អាច​នឹងមាន​ការឆ្លង ដោយសារ​កង្វះ​អនាម័យ អញ្ចឹង​អ្វីដែល​យើង​មើលឃើញ​ផលប៉ះពាល់​នេះ សុទ្ធតែ​ប៉ះពាល់​ដល់​ក្រុម​ដែលមាន​ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដូច្នេះហើយ​បើ​យើង​គិត​អំពី​ចរន្ត​សេដ្ឋកិច្ច​ទាំងមូល​វិញ គ្របដណ្តប់ ៦០ភាគរយ នៃ​កម្លាំង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ការរីក​រាលដាល​នេះ មិនមែន​ផ្ទុះ​ទូទាំងប្រទេស​ទេ គឺមាន​ប៉ះពាល់​តែ​នៅក្នុង​តាម​ខេត្ត ញ្ចឹ​ង​តាម​ការវាយតម្លៃ​ផល​សេដ្ឋកិច្ច មាន​ផលប៉ះពាល់​មួយចំនួន​ប្រមាណ២០ភាគរយ​ទេ នៅក្នុង​ចំណោម៦០ភាគរយ នៃ​វិស័យ​ចែករំលែក​ក្នុង​វិស័យសេដ្ឋកិច្ច។

ក្រៅពី​របរ​ដែល​ប៉ះពាល់​ខាងលើនេះ លោក​បណ្ឌិតរ​បានលើកឡើង​ថា ក្នុង​រយះពេល១ខែ​នេះ វិស័យ​កសិកម្ម​នៅ​កម្ពុជា ក៏មាន​ការស្រុតចុះ​ដែរ សម្រាប់​អ្នកធ្វើ​ស្រែ ចម្ការ និង​ការនាំ​ផលិតផល​ចេញ​ដូចជា ស្វាយ ដំឡូង​ជាដើម​ទៅ​ប្រទេស​ថៃ​ហើយ ត្រូវបាន​គេ​បន្ទាប​ថ្លៃ។ ជាមួយគ្នានេះ លោក​បានបង្ហាញ​នូវ​ដំណោះស្រាយ​ថា ដើម្បី​ចូលរួម​ការពារ​ពី​ជំងឺ​កូ​វីដ១៩ យើង​ត្រូវ​ចូលរួម​ការពារ​ឱ្យបាន​ល្អប្រសើរ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ ត្រូវ​ឱ្យមាន​ធម្មតា​កុំឱ្យ​បិទ តែ​ត្រូវ​រក្សា​អនាម័យ និង​រក្សា​គម្លាត ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ មួយវិញទៀត ការលក់ដូរ​របស់​ប្រជាពលរដ្ឋ ត្រូវ​ឱ្យមាន​ធម្មតា​កុំឱ្យ​បិទ​តែ​ត្រូវ​រក្សា​អនាម័យ និង​ស្តង់ដារ​គម្លាត​ទៅតាម​កា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល យើង​អាច​ទប់ទល់​ក្នុង​រយះពេល​ខ្លី​បាន ហើយ​មួយទៀត​រដ្ឋាភិបាល​ក៏​គួរ តែមាន​ការឧបត្ថម្ភ​មួយចំនួន ទៅលើ​ក្រុម​អ្នកផ្គត់ផ្គង់​សេវា ព្រោះ​អ្នកនេះ​ក៏​រង​ផលប៉ះពាល់ ជាពិសេស​ការជួយ​រប​ស់រ​ដ្ឋ។

លោក​បណ្ឌិត​គី សិរី​វឌ្ឍន៍ បាន​បន្តថា “ខ្ញុំ​ជឿថា​មិនអាច​មានលទ្ធភាព​ចែក​ប្រាក់ចំណូល​ខ្វះខាត​ជួយ​គាត់​ទេ ញ្ចឹ​ង​មាន​វិធី​មួយទៀត​ទប់ទល់ នឹង​ការរៀបចំ​កម្មវិធី​ឡើងវិញ ការបង់ប្រាក់​ធនាគារ​របស់គាត់” ។ លោក​បន្តថា “ប្រសិនជា​គាត់​រក​ចំណូល​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​មិនបាន​គ្រប់គ្រាន់​ផង ទម្រាំ​ទៅដល់​ការបង់​ធនាគារ​ទៀត ដូច្នេះ​ខ្ញុំ​ជឿថា រដ្ឋាភិបាល​គួរតែ​ពិចារណា ការរៀបចំ​កម្មវិធី​ឡើងវិញ​ការបង់ប្រាក់ ឬ​សង​ប្រាក់​របស់គាត់ ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​នេះ” ។

គិត​ត្រឹម​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅ​ទូទាំងប្រទេស​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ១៩សរុប​ចំនួន១,៥០៥នាក់។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន៨៤០នាក់។ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន៦៦២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here