កម្ពុជាចូលរួមក្នុងផែនការសកម្មភាពទីផ្សារមូលធនអាស៊ានដើម្បីសម្រេចបាន នូវចក្ខុវិស័យនៅឆ្នាំ២០២៥

ដោយៈ ម៉ាណេត
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលជាសមាជិក នៃវេទិកាទីផ្សារមូលធនអាស៊ាន (ASEAN Capital Markets Forum-ACMF) បានចុះហត្ថលេខាលើផែនការសកម្មភាពACMF សម្រាប់ឆ្នាំ២០២១-២០២៥។

ការចុះកិច្ចព្រមព្រៀងនេះ ដើម្បីធានាថាផែនការសកម្មភាព មានលក្ខណៈបរិយាប័ន្ន និងមានភាពពាក់ព័ន្ធ ជាពិសេសមានភាពប្រក្រតីថ្មី។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
វេទិកាទីផ្សារមូលធនអាស៊ាន ដែលមានការចូលរួមពីនិយ័តករមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បានអនុម័តផែនការសកម្មភាព ACMF សម្រាប់ឆ្នាំ២០២១-២០២៥ (រយៈពេល៥ឆ្នាំ) ដើម្បីសម្រេចបាននូវចក្ខុវិស័យ ACMF ២០២៥ ដោយបានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៣ ដោយជំរុញកំណើននិងការងើបឡើងវិញប្រកបដោយនិរន្តរភាព លើកកម្ពស់និងទ្រទ្រង់បរិយាប័ន្ន និងពង្រឹងនិងរក្សាសណ្តាប់ធ្នាប់ និងភាពធន់។
ការងារអាទិភាពចំនួន៥ចំណុច ដែលគាំទ្រគោលដៅយុទ្ធសាស្រ្ត រួមមានការលើកកម្ពស់កម្រិតតម្លាភាពនិងឯកសារផ្តល់ព័ត៌មាន បន្តធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិ បង្កើនការកសាងសមត្ថភាព ពង្រីកការប្រាស្រ័យទាក់ទងនិងការយល់ដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល។
ផែនការសកម្មភាព ACMF ថ្មីនេះ រៀបចំឡើងតាមផែនការសកម្មភាព ACMF ឆ្នាំ២០១៦-២០២០ដោយទទួលការចូលរួមមតិ ពីអ្នកចូលរួមក្នុងទីផ្សារមូលធន និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីធានាថាផែនការសកម្មភាពមានលក្ខណៈបរិយាប័ន្ននិងមានភាពពាក់ព័ន្ធ ជាពិសេសមានភាពប្រក្រតីថ្មី។


ផែនការសកម្មភាពនេះផងដែរ នឹងត្រូវដាក់ជូនរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីអនុម័តចុងក្រោយ។
កិច្ចប្រជុំវេទិកាទីផ្សារមូលធនអាស៊ានលើកទី៣៤ តាមប្រព័ន្ធវីដេអូនេះបានកត់សម្គាល់ ពីការបន្តជំរុញនៃគំនិតផ្តួចផ្តើមហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពរបស់ ACMF ដែលត្រូវបានដាក់ឱ្យដំណើរការដំបូង ដែលមានដូចជាស្តង់ដារសញ្ញាបណ្ណបៃតងអាស៊ាន ស្តង់ដារសញ្ញាបណ្ណលក្ខណសង្គមអាស៊ាន និងស្តង់ដារសញ្ញាបណ្ណនិរន្តរភាពអាស៊ាន។
ចាប់តាំងពីឆ្នាំ២០១៧រហូត ដល់ដំណាច់ឆ្នាំ២០២០សញ្ញាបណ្ណសរុបចំនួន៨.៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានស្លាកយោងតាមស្តង់ដារទាំងនេះ ត្រូវបានបោះផ្សាយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here