ការសិក្សាថ្មីៈ៥២ភាគរយនៃម្ចាស់អាជីវកម្មនៅតែមានសុទិដ្ឋិនិយមទោះជាប្រឈម បញ្ហាវិបត្តិសាកល

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ការសិក្សាមួយដែលបានចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ម្ចាស់អាជីវកម្ម៥២ភាគរយ ពួកគេនៅតែមានសុទិដ្ឋិនិយមចំពោះមុខ ទោះបីកំពុងប្រឈមនឹងវិបត្តិសាកលក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ស្រាវជ្រាវមួយដាក់ឈ្មោះថា “ស្ថានភាពអាជីវកម្មខ្នាតតូច»  ចេញផ្សាយដោយក្រុមហ៊ុន Facebook ជាកិច្ចសហប្រតិបត្តិការដែលកំពុងធ្វើឡើងជាមួយអង្គការដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានបង្ហាញថា របាយការណ៍ស្រាវជ្រាវដដែល បានធ្វើការស្ទង់មតិជាមួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នៅ៥០ប្រទេសនិងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ  ដើម្បីសិក្សាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ផ្សេងៗ ដែលកំពុងត្រូវបានដាក់អនុវត្ត ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។

ចំណែកនៅកម្ពុជា របាយការណ៍ស្ទង់មតិនេះ បានធ្វើឡើងក្នុងចំណោម ម្ចាស់អាជីវកម្ម និងនិយោជិក តាមរយៈបណ្តាញសង្គម Facebook  នៅចន្លោះពីថ្ងៃទី ២៨ រហូតដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០។

ការសិក្សានេះបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន២២២នាក់ ដោយពួកគេបានចូលរួមក្នុងការស្ទង់មតិនេះ ដែលសុទ្ធតែជាអ្នកគ្រប់គ្រងទំព័រអាជីវកម្ម Facebook យ៉ាងសកម្មនៅកម្ពុជា ហើយការចូលរួមចែករំលែកមតិយោបល់នេះ គឺមិនមានការផ្ដល់ប្រាក់កម្រៃ ក្រោមរូបភាពណាមួយឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here