វិនិយោគិនអន្តរជាតិកំពុងសម្លឹងទីផ្សារនៅអឺរ៉ុប បន្ទាប់ពីប្លុកនេះបញ្ចេញកញ្ចប់ថវិកា ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

ដោយៈ ប៊ី

អន្តរជាតិៈ វិនិយោគិនជាច្រើនកំពុងសម្លឹងមើលឱកាសវិនិយោគនៅអឺរ៉ុប ខណៈអឺរ៉ុបបន្តងើបឡើងវិញពីជំងឺរាតត្បាតCovid-19 និងមានហេតុផលមួយទៀត ការបញ្ចេញលុយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់នេះ។

មេដឹកនាំសហគមន៍អឺរ៉ុប បានព្រមព្រៀងលើកិច្ចព្រមព្រៀង បញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច បន្ទាប់ពីមានការពិភាក្សាយ៉ាងម៉ត់ចត់អស់រយៈពេលជិត៥ ថ្ងៃនៅទីក្រុងប្រ៊ុចសែល។ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ នឹងតម្រូវឱ្យសហភាពអឺរ៉ុបបញ្ចេញថវិកា៧៥០ ពាន់លានអឺរ៉ូ(៨៥៨ ពាន់លានដុល្លារ) ក្នុងនេះប្រាក់ជំនួយមាន៣៩០ ពាន់លានអឺរ៉ូ (៤៤៦ ពាន់លានដុល្លារ) ដល់ប្រទេសដែលកំពុងជួបការលំបាក។ ប្រាក់ដែលនៅសល់នឹងត្រូវផ្តល់ជូនជាប្រាក់កម្ចី។

កញ្ចប់ប្រាក់ជំនួយគឺទាបជាងជំនួយ៥០០ពាន់លានអឺរ៉ូ (៥៧៣ ពាន់លានដុល្លារ) ដែលត្រូវបានស្នើឡើងដំបូងដោយគណៈកម្មការអឺរ៉ុប។ កញ្ចប់ប្រាក់ជំនួយត្រូវបានកាត់បន្ថយ ដើម្បីធ្វើឱ្យក្រុមប្រទេសអភិរក្សអឺរ៉ុបមួយចំនួន មានដូចជាប្រទេសអូទ្រីស ហូឡង់ ស៊ុយអែត និងដាណឺម៉ាកមានការស្ងប់ចិត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅតែជាការបង្ហាញសាមគ្គីភាពដ៏ធំធេង និងជាជំហ៊ានដ៏ធំឆ្ពោះទៅរក ប្រភេទនៃការសម្របសម្រួលសារពើពន្ធដ៏ខ្លាំងក្លា ដែលអ្នកវិនិយោគកំពុងចង់បាន។

លោក Holger Schmieding ប្រធានសេដ្ឋវិទូនៅធនាគារ Berenberg Bank បានថ្លែងថា “ជាមួយនឹងការខិតខំដ៏ធំបំផុត ដែលមិនធ្លាប់មាននៃសាមគ្គីភាព ឆ្លងកាត់ព្រំដែនសហភាពអឺរ៉ុប កំពុងបញ្ជូនសញ្ញាដ៏រឹងមាំនៃការរួបរួមគ្នាផ្ទៃក្នុង”។ លោកបន្តថា “ក្នុងរយៈពេលមធ្យមខាងមុខ ឥទ្ធិពលនៃទំនុកចិត្តអាចមានសារៈសំខាន់ ជាងលុយខ្លួនឯងទៅទៀត”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here