សារព័ត៌មាន​ដ៏​ល្បី​របស់​ជប៉ុន៖ ផ្សារ​ទំនើប AEON MALL3 ធំ​ជាង​ផ្សារ​ទី២នឹង​ចាប់យកចំណែក​អតិថិជន​កាន់តែច្រើន

ដោយ ឧ​ត្ត​ម

ភ្នំពេញៈ ប្រភពពី​សារព័ត៌មាន NIKEI របស់​ជប៉ុន​បានឱ្យដឹងថា ក្រុមហ៊ុន AEON MALL បាន​ពង្រីក​អាជីវកម្ម​នៅក្រៅ​ប្រទេស​របស់ខ្លួន បាន​ចំនួន៣៥ភាគរយ ពោលគឺ​កើនឡើង​ពី១២%កាលពី​ឆ្នាំមុន ខណៈ​ក្រុមហ៊ុន​នេះ បាន​នឹង​កំពុង​សាងសង់​គម្រោង​ផ្សារ​ទំនើប​ទី៣ របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ ។

ក្រុមហ៊ុន​ជប៉ុន AEON MALLបានបង្ហាញ​មហិច្ឆតា បង្កើន​ចំណូល​ប្រតិបត្តិការ​របស់ខ្លួន​ពី៦២ពាន់​លាន​យ៉េន នៅក្នុង​ឆ្នាំ២០១៩ ឲ្យ​កើន​ដល់១០០ពាន់​លាន​យ៉េន នៅក្នុង​ឆ្នាំ ២០២៥ ខាង​មុននេះ។ នេះ​បើ​យោងតាម​NIKEI បាន​ចុះផ្សាយ​របស់​សារព័ត៌មាន​កាលពី​ចុង​សប្តាហ៍​កន្លងមក។

បើតាម​សារព័ត៌មាន NIKEI គម្រោង​ផ្សារ​ទំនើប​ទី៣ របស់​ក្រុមហ៊ុន AEON MALL ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​នេះ ធំ​ជាង​គម្រោង​ទី២របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ដែល​នឹង​ស្រូបយក​ចំណែក​ទីផ្សារ បាន​កាន់តែច្រើន​បន្ថែម​ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក៏ដោយ បើតាម​ការចុះផ្សាយ​រប​ស់ NIKEI ដដែល​បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការពង្រីក​អាជីវកម្ម សាងសង់​គម្រោង​ផ្សារ​ទំនើប​ទី៣ របស់​ក្រុមហ៊ុន AEON MALL នៅតាម​ផ្លូវ​តំបន់​ផ្លូវ៦០ម៉ែត្រ​នេះ ក៏មាន​គម្រោង​ផ្សារ​ទំនើប​ពីរ​ផ្សេងទៀត នៅក្នុង​បុរី​ប៉េង​ហួត (PH Dimond Place) និង ក្រុមហ៊ុន​ជីបម៉ុង (Megal Mall 271 ) ផងដែរ​ដែល​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា​ឱ្យដឹងថា នៅពេល​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ច្រើន (Retail) វា​នឹងធ្វើ​ឱ្យមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ​ពោល​អត្រា នៃ​ការជួល​នឹង​ធ្លាក់ចុះ ជាមួយគ្នានេះ​ម្ចាស់​គម្រោង​គួរតែ​ផ្តល់នូវ​ការលើកទឹកចិត្ត​ឱ្យបាន​ច្រើន​ទៅលើ​ការជួល។

ក្រុមហ៊ុន Knight Frank  បាន​ព្យាករណ៍​ថា នៅ​បំណាច់​ឆ្នាំ២០២២ ទំហំ​ផ្សារ​ទំនើប (Retail) នឹង​កើន​ដល់៨៣០,០០០ម៉ែត្រការ៉េ ។ ការផ្គត់ផ្គង់​នាពេល​អនាគត​នឹង​កើន​ដល់៨៤% វា​នឹង​ក្លាយជា “ចំណាត់​ថ្នាក់ទីមួយ” (prime grade) ហើយ​ភាគច្រើន​នៅក្នុង​ផ្សារ​ទំនើប​លក់រាយធំ។

បើតាម​ក្រុមហ៊ុន Knight Frank ប​ច្ចុ​ប្បប​ន្ន​នេះ ទំហំ​ផ្សា​ទំនើប​លក់រាយ (Retail) បាន​កើនឡើង​ទ្វេដង រហូតដល់​ទំហំ​ប្រមាណ៣៤០,០០០ម៉ែត្រការ៉េ នៅ​ទូទាំង​ផ្សារ​ចំនួន ២៣របស់​ប្រទេស​កម្ពុជា។ ហើយ​គម្រោងធំៗជាច្រើន​ទៀត គ្រោង​នឹង​បើក​នៅឆ្នាំក្រោយៗទ​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here