ដោយៈ គង់ សិរីម៉ាលីនណា
ភ្នំពេញៈ ថ្នាក់ដឹកនាំដែលគ្មានយុទ្ឋសាស្ត្រច្បាស់លាស់ ប្រៀបបីដូចជាមនុស្សពិកាភ្នែក ដែលមិនដឹងដើរទៅទិសណាមួយ ដែលធ្វើឲ្យរឿងបរាជ័យខិតមករកកាន់តែលឿន និងប្រឈមហានិភ័យរាប់មិនអស់។
យោងតាមការស្រាវជ្រាវដោយគេហទំព័រ entrepreneur បង្ហាញថា ក្រុមហ៊ុនដែលបង្កើតថ្មីប្រមាណ១០% ដែលអាចទទួលបាននូវប្រាក់ចំណេញប្រកបដោយនិរន្តភាព គឺ ក្រុមហ៊ុននោះ ត្រូវតែមានយុទ្ឋសាស្ត្រ ដែលបង្ករឲ្យក្រុមហ៊ុនរីកចម្រើនបាន។
តើអ្វីជាយុទ្ឋសាស្ត្រទាំងនោះ? ខាងក្រោមនេះ ជាជំហានចំនួន៧ ដែលក្រុមហ៊ុនត្រូវចិត្តទុកដាក់ដូចជា
១. ការបង្កើតគុណតម្លៃ
សម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលចង់បានកំណើនយូអង្វែង គាត់ត្រូវដឹងថា អ្វីជាគុណតម្លៃរបស់ក្រុមហ៊ុនរបស់ខ្លួន ដែលគូរប្រជែងរបស់យើងគ្មាន ។ យើងសួរខ្លួនឯងថា ហេតុអីបានជា អតិថិជនមករកយើង? តើក្រុមហ៊ុនយើងមានចំណុចពិសេសអ្វី និងមានគុណសម្បត្តិប៉ុណ្ណាសម្រាប់អតិថិជននោះ។
២. ការបង្កើតអតិថិជនគំរូ
ការបង្កើតក្រុមហ៊ុន ឬសេវាកម្មផ្សេងៗ គឺដើម្បីជួយឲ្យអតិថិជននោះ ឆ្លើយតបទៅនឹងការចង់បានគេ ។ តើយើងបានបំពេញចិត្ត អតិថិជនឲ្យល្អបំផុតហើយឬនៅ? បើមិនទាន់ធ្វើបានទេ តើយើងនឹងធ្វើយ៉ាងដូចម្ដេច? ចំណុចនេះយើងត្រូវស្វែង វិធីបំពេញចិត្តអតិថិជនឲ្យស្របទៅការចង់បានគេ ដើម្បីឲ្យក្លាយជាអតិថិនគំរូសម្រាប់យើង។
ការមានអតិថិជនគំរូកាន់តែច្រើន នោះអាជីវកម្មយើងនឹងរីកធំធាត់ យ៉ាងឆាប់រហ័ស។
៣. បង្កើតកត្តាគន្លឺះនាំឲ្យក្រុមរីកចម្រើន
បើសិនយើងមិនមាន សូចនាករគិតទុកមុន ឬមិនទាន់គិតថា តើមានកត្តាអ្វីខ្លះដែលនាំឲ្យក្រុមហ៊ុនរីកចម្រើននោះទេ អ្នកប្រហែលជាពិបាកសម្រេចចិត្ត តើធ្វើអ្វីទើបមានប្រសិទ្ធិភាពណាស់។
៤. ឃ្លាំមើលដៃគូរប្រគួតប្រជែងរបស់អ្នក
ចំណុចនេះ យើងត្រូវដឹងអំពីដៃគូរប្រកួតប្រជែង របស់យើងកំពុងធ្វើអ្វីខ្លះ ទោះបីជាក្រុមចាស់ក៏ដោយ ឬក្រុមហ៊ុនដែលបង្កើតថ្មីក៏ដោយ អ្នកត្រូវដឹងទាំងអស់ ព្រោះការទទួលបានព័ត៌មាន ពីដៃគូរប្រកួតប្រជែងរបស់យើង នោះយើងអាចកែតម្រូវនូវយុទ្ឋ សាស្ត្រទីផ្សាររបស់យើងប្រកបដោយសក្ដានុពល ។
៥. ផ្ដោតតែលើកចំណុចខ្លាំងរបស់យើង
ផ្ដោតលើចំណុចខ្លាំង វាប្រសើរជាង យើងទៅកែប្រែចំណុចខ្សោយរបស់យើង ។ ការគិតអំពីចំណុចខ្លាំងនេះ នាំឲ្យយើងបង្កើតរបៀបនាំឲ្យក្រុមហ៊ុនរីកចម្រើន ឲ្យកាន់តែឆាប់រហ័ស។
៦. វិនិយោគឲ្យច្រើនលើមនុស្ស
ការជួលបុគ្គលិក ដែលនាំឲ្យបង្កើតតម្លៃក្រុមហ៊ុន ជារឿងចាំបាច់បំផុត ព្រោះពួកគេធ្វើការផ្ទាល់ជាមួយនិងអតិថិជន ។ ការជួលបុគ្គលិកដែលចង់ចេះចង់ដឹង ចង់រៀនសូត្របន្ថែម ជាចំណុចធ្វើឲ្យក្រុមរីកចម្រើន៕