ចំណេះ​ដឺ​ង​ហិរញ្ញវត្ថុ! តើ​វិស័យ​ធនាគារ​បានធ្វើ​អ្វីខ្លះ​ក្នុងការ​ទទួលបាន​ទំនុកចិត្តពី​អ្នកប្រើប្រាស់?

ដោយៈ សាវុធ

ភ្នំពេញៈ វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ប្រព័ន្ធ​ដែលមាន​ពីរ​ថ្នាក់ រួមមាន​វិស័យ​សាធារណៈ (តំណាង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា) និង​វិស័យ​ឯកជន រួមមាន​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​ឥណទាន​ជនបទ។

អនុលោម​តាមច្បាប់​ស្តីពី គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ធនាគារ​ទាំងអស់ ត្រូវតែ​ស្នើសុំ​អាជ្ញាប័ណ្ណ និង​ស្ថិតក្រោម​ការត្រួតពិនិត្យ ពី​ធនាគារជាតិ​នៃ​កម្ពុជា។ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ធនាគារ​មួយចំនួន​ពុំមាន​ដំណើរ​ការល្អ ដោយសារ​ការគ្រប់គ្រង​មាន​ភាពទន់ខ្សោយ ធ្វើ​ឲ្យ​អតិថិជន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បី​ដោះស្រាយ​នូវ​ស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុវត្ត​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​បាន​អនុវត្ត​កម្មវិធី​ផ្តល់​អាជ្ញាប័ណ្ណ​សាជាថ្មី ដល់​គ្រឹះស្ថាន​ទាំងនោះ។ តាមរយៈ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ថ្មី នេះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ និង​ធានាបាន​នូវ​ស្ថិរភាព​ខ្ពស់។

ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ធនាគារពាណិជ្ជ​បាន​ដើរតួនាទី​ជា​អ្នកផ្តល់​សេវា​ទូទាត់ ដ៏​សំខាន់បំផុត​ដោយសារ​ពួកគេ ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​គតិយុត្តិ និង​ស្ថាប័ន​ក្នុងការ​ទទួលបាន​នូវ​ប្រាក់​បញ្ញើ​ពី សាធារណជន។

ប្រាក់​បញ្ញើ​របស់​ធនាគា​រ​ផ្តល់​ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ប្រតិបត្តិ​ការទូទាត់​ដែល​មិន ប្រើប្រាស់ សាច់ប្រាក់​ដូចជា​ការផ្ទេរ​ឥណទាន ឥណ​ពន្ធ​ផ្ទាល់ និង​ការទូទាត់​ដោយ​ប្រើប្រាស់​ប័ណ្ណ​ទូទាត់។ លើសពីនេះ ធនាគារពាណិជ្ជ ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​និង​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់ ដូចជា ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត (POS) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here