សម្តេចតេជោ ៖ សម្បុរសជនបានផ្តល់ជំនួយជិត១០០លានដុល្លារអាមេរិកដើម្បីជួយរដ្ឋាភិបាល

ដោយៈ លក្ខិណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កាលពីឆ្នាំ២០២០កន្លងមកនេះ សម្បុរសជនបានផ្តល់ជំនួយជួយរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិនានាមានទឹកប្រាក់ជិត១០០លានដុល្លារអាមេរិក។

សម្តេចបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមាន ក្នុងពេលសម្តេចនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនអញ្ជើញចាក់វ៉ាក់សាំង Astrazeneca នាព្រឹកថ្ងៃទី៤ មិនា នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី៤ មិនានេះថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងនៅក្រនៅឡើយ តែកម្ពុជាមានប្រជាជន ដែលមានបេះដូងសប្បុរសធម៌ច្រើន និងចេះជួយគ្នានៅគ្រាមានទុកលំបាក ជាក់ស្ដែងនៅក្នុងពេលកម្ពុជាជួបទុក្ខលំបាក ដោយកាលពីឆ្នាំ ២០២០កន្លងទៅ ដូចជា គ្រោះទឹកជំនន់ និង សម្រាប់ទិញវ៉ាក់សាំង សប្បុរសជនក្នុងស្រុកបានឧបត្ថម្ភដល់រដ្ឋាភិបាល គិតជាទឹកប្រាក់ជិត១០០លានដុល្លារអាមេរិក ។

សម្ដេចមានបន្តថា “ប្រទេសកម្ពុជាជាប្រទេសក្រក៏ពិតមែន តែប្រជាជនកម្ពុជា មិនមានចិត្តក្រនោះទេ។ ប្រទេសក្រៅគេបានជួយដល់កម្ពុជា ហើយប្រជាជនកម្ពុជាដែលមានលទ្ធភាព ក៏បានជួយគ្នាទៅវិញទៅមកផងដែរ ។នេះគឺជាសិល្បៈនៃការចែករំលែករបស់ប្រជាពលរដ្ឋកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោហ៊ុន សែនបានបន្ថែមថា ថ្វីត្បិតតែប្រទេសកម្ពុជាជាប្រទេសតូច តែកម្ពុជា ក៏បានចែករំលែកនូវធនធានរបស់ខ្លួន ទៅតាមលទ្ធភាពដល់ប្រទេសជិតខាងផងដែរ ដូចជាការផ្ដល់ម៉ាសនិងសម្ភារការពារកូវីដ១៩ ដល់ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសទីម័រឡេស្តជាដើម ។ បើសិនជាកម្ពុជាមានលទ្ធភាពជានេះ យើងនឹងជួយដល់ប្រទេសទាំងនេះច្រើនជាងនេះទៀត ហើយនឹងជួយដល់ប្រទេសជាច្រើនទៀតផងដែរ ។

ក្រៅជំនួយជួយដល់ប្រទេសជិតខាង កម្ពុជាក៏សម្រេចនូវស្នាដៃមួយទៀតល្បីទូទាំងពិភពលោក គឺការអនុញ្ញាតឱ្យវានាទេសចរណ៍Westerdam ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខណៈប្រទេសជាច្រើនបដិសេធនូវសំណើរ សុំចតរបស់នាវានេះ ដោយខ្លាចឆ្លងជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here