ក្រុមហ៊ុនសណ្ឋាគារដ៏ធំរបស់អាមរិក ត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយ វុធ

ភ្នំពេញ៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton របស់អាមេរិក ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីឈ្មោះមួយនៅលើពិភពលោក និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យក្រុមហ៊ុន GFC Company Limited បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបើកដំណើរការសណ្ឋាគារថ្មីនៅចំកណ្តាលរាជធានីភ្នំពេញ។

គម្រោងសណ្ឋាគារនេះ គឺផ្នែកមួយនៃការអភិវឌ្ឍចប្រើប្រាស់ការចម្រុះដោយគ្រោងបើកដំណើរ ក្រោមឈ្មោះពាណិជ្ជកម្ម Hilton Phnom Penh នៅឆ្នាំ ២០២២ ដែលមាន ២៨០ បន្ទប់។ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Hospitalitynet នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០នេះ។

សណ្ឋាគារនេះស្ថិតនៅចម្ងាយតែ ៩ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោលនៅជិតទីតាំងល្បី ៗ មួយចំនួនរបស់រាជធានីដូចជាផ្សារកណ្តាល ផ្សារថ្មី និងអគារ Vattanac Capital Tower ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សណ្ឋាគារ Hilton Phnom Penh នឹងចូលរួមលើកស្ទួយវិស័យបដិសណ្ឋារកិច្ចកម្ពុជា និងបណ្តុំទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវ ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ ក្រៅពីនេះ ក៏មានកន្លែងប្រជុំ និងកន្លែងរៀបចំព្រឹត្តិការណ៍នានាដែលមានទីតាំង ១៥០០ ម៉ែត្រក្រឡារួមទាំងបន្ទប់មានទំហំ ៨៧៥ ម៉ែត្រក្រឡា។
សណ្ឋាគារនេះក៏នឹងមានកន្លែងជួបជុំពិភាក្សាលើជំនួញ មជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹកផងដែរ។

សណ្ឋាគារ Hilton គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកដែលបំរើដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here