ក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃត្រៀមទុន២៧ពាន់លានដុល្លារពង្រីកការវិនិយោគរបស់ខ្លួនរយៈពេល៥ឆ្នាំខាងមុខ

ដោយៈ សាវុធ

បាងកកៈ ក្រុមហ៊ុនប្រេង និងហ្គាសដ៏ធំបំផុតរបស់ថៃ PTT ប្រកាសថានឹងបញ្ចេញទុនវិនិយោគ២៧ពាន់លានដុល្លារទៅដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីអភិវឌ្ឍអាជីវកម្មដែលស្រាប់ និងថ្មីក្នុងរយៈពេល៥ឆ្នាំខាងមុខ។ យោងតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីម្សិលម៉ិញ។

ការប្រកាសបញ្ចេញទុនវិនិយោគថ្មីក្នុងទំហំដ៏ច្រើនបែបនេះរបស់ក្រុមហ៊ុន PTT បានធ្វើឡើង នៅក្រោយពេលក្រុមហ៊ុនទើបតែបានប្រកាសថា ក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូល និងប្រាក់ចំណេញយ៉ាងច្រើនកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Auttapol Rekpiboon ប្រធានប្រតិបត្តិ និងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន PTT ក៏បានត្រៀមកញ្ចប់ទុនវិនិយោគបន្ថែមប្រមាណជា២៦.៨ពាន់លានដុល្លារផងដែរទៅលើគម្រោង និងផែនការផ្សេងទៀត ដើម្បីអាចបង្កើតឱកាសក្នុងការបង្កើនសកម្មភាពអាជីវកម្មរបស់ខ្លួន ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា។

លោកបន្តថា ការចំណាយដើមទុនថ្មីនេះត្រូវបានធ្វើឡើង អាស្រ័យលើតម្លៃប្រេងសាំងនៅក្នុងឆ្នាំនេះ។ ប្រេងរបស់ឌុបៃនឹងរំពឹងទុកថានឹងអាចមានតម្លៃចន្លោះពី៥៥ ទៅ៦០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលហ្គាស និងប្រេងម៉ាស៊ូតអាចនឹងមានតម្លៃពី៦២ ទៅ៦៧ដុល្លារក្នុងមួយបារ៉ែល។

ក្រុមហ៊ុន PTT មានផែនការក្នុងការចំណាយលុយផ្នែកខាងលើនេះទៅលើការអភិវឌ្ឍ និងកសាងរោងចក្រចម្រាញ់ហ្គាស និងរោងចក្រទី២របស់ខ្លួន សម្រាប់ស្តុកហ្គាសផង និងក៏ដូចជាគាំទ្រទៅដល់សកម្មភាព និងផែនការមួយចំនួន ដែលអាចជួយសម្រួលដល់កិច្ចការងារធ្វើពាណិជ្ជកម្ម និងផលិតផលហ្គាសរបស់ខ្លួនផង។

ជាមួយនឹងការងារផ្នែកស្រាវជ្រាវ និងជីកយករ៉ែហ្គាស់ ក្រុមហ៊ុន PTT ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Exploration and Production នឹងទទួលខុសត្រូវក្នុងការស្រាវជ្រាវរកទីតាំង និងធនធានហ្គាសថ្មីៗ ប៉ុន្តែក៏ត្រូវចាំបាច់កាត់បន្ថយអាជីវកម្ម ដោយផ្អែកទៅលើប្រេងឆៅទាំងស្រុងផងដែរ ពីព្រោះនិន្នាការបស់ពិភពលោកបច្ចុប្បន្ននឹងមានការប្រែប្រួល ជាពិសេសទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុនោះ។

តួលេខលក់ប្រេងឆៅរបស់ក្រុមហ៊ុន PTT នឹងត្រូវរំពឹងទុកថាមានការធ្លាក់ចុះពីចន្លោះ២០ ទៅ៣៧ភាគរយ នៃចំនួនលក់សរុប ប៉ុន្តែការលក់ហ្កាសនឹងមានការកើនឡើងពី៨០ភាគរយ ធៀបនឹងតួលេខកើនឡើងកាលពីឆ្នាំមុនប្រមាណ៦៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here