រដ្ឋាភិបាលចាប់ផ្តើមរៀបចំសេចក្តីព្រាងអនុក្រឹត្យធុរកិច្ចថ្មីឌីជីថល ដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច

ដោយ: គង់ សូរិយា

ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យធុរកិច្ចឌីជីថល ដើម្បីលើកកំពស់ការប្រកួតប្រជែង និងទាញយកផលប្រយោជន៍៍នៃ​បដិវត្តន៍ឧស្សាហកម្ម 4.០។

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេតបានមានប្រសាសន៍ក្នុងកិ​ច្ចប្រជុំតាមរយៈវីដេអូConference កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈកន្លងមក ដោយបានបង្ហាញក្តីសង្ឃឹមថា តាមរយៈសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថលដែលត្រូវបង្កើត នឹងជួយជំរុញការអភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយជោគជ័​យ​នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីយន្តការ វិធាន និងនីតិវិធីនៃការទទួលស្គាល់ ការលើកទឹកចិត្ត ការសម្របសម្រួល និងការបណ្តុះបណ្តាលលើផ្នែកធុរកិច្ចថ្មីឌីជីថល ដើម្បីជំរុញសហគ្រិនភាព និងនវានុវត្តន៍លើវិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សំដៅជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីឌីជីថល រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល”។ លោកបន្តថា “សេចក្តីព្រាងអនុក្រឹតនេះ បានកំណត់សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ ក្នុងការគ្រប់គ្រង សម្រ​បសម្រួល និងជំរុញធុរកិច្ចថ្មីឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល”។

ចំណែក ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ក៏អាចចូលរួមធ្វើការលើកទឹកចិត្ត ការសម្របសម្រួល និងការបណ្តុះបណ្តាលលើផ្នែកធុរកិច្ចថ្មីឌីជីថលបានដែរ។

លោកជា វ៉ាន់ដេតបានបន្តថា ជាមួយគ្នានេះ ក៏នឹងលើកទឹកចិត្តឱ្យបុគ្គល ដែលមានបំណងស្នើសុំការទទួលស្គាល់ធុរកិច្ចថ្មីឌីជីថល ដាក់ពាក្យស្នើមកក្រសួងប្រៃសណីយ៍ ដោយមិនមានការបង់កម្រៃសេវាណាមួយទេ ហើយក៏នឹងអាចទទួលបានការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេសពីក្រសួងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here