ពលរដ្ឋ​គួរ​ងាក​មក​ចាយវាយ​តាម​បច្ចេកវិទ្យា​ឌីជីថល​ក្នុងពេល​កូ​វីដ១៩ កំពុងរាលដាល​ក្នុង​សហគមន៍

ដោយៈ​លក្ខិណា

ភ្នំពេញៈ ដើម្បី​ទប់ស្កាត់​ដល់​ការ​រាលដាល​ជំងឺ​កូ​វីដ១៩ កាន់តែខ្លាំង​នៅក្នុង​សហគមន៍​ប្រជាពលរដ្ឋ ដែលមាន​គណនី​ធនាគារ​គួរ​បង្កើត App ដើម្បី​ទូទាត់​ការចំណាយ​របស់ខ្លួន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ម្ដង​ហើយ​ខណៈ​ជំងឺ​កូ​វីដ១៩ កំពុង​រាលដាល​កាន់តែខ្លាំង​នៅក្នុង​សហគមន៍​ជា​លើក​ទី។

ការទូទាត់​តាម​បច្ចេកវិទ្យា​ត្រូវបាន​មើលឃើញថា ចាប់ផ្ដើម​កាន់តែច្រើន​នៅក្នុង​ដំណាក់​កាលដែល​កូ​វីដ១៩ បាន​ឆ្លង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ជាក់ស្ដែង​តាម​បណ្ដា​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​កន្លែង​ធ្វើ​អាជីវកម្មផ្សេងៗបានដាក់ QR Code ដើម្បីឱ្យ​អតិថិជន​អាច​ស្កែ​ន ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ ដោយ​ក្នុង​ហាង​ខ្លះ​មាន​ប្រព័ន្ធ QR Code ច្រើន​ធនាគារ និង​ខ្លះទៀត​មាន​ពីរ​បី​ធនាគារ​ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា ក្នុង​ឆ្នាំ២០២១នេះ វិស័យ​ធនាគារ​មាន​ផែន​ការជំរុញឱ្យ​អតិថិជន ដែលមាន​គណនី​ធនាគារ​អេស៊ីលីដា ទាញយក​កម្ម​ទូទាត់​តាម App ឱ្យបាន​កាន់តែច្រើន ដោយ​ធនាគារ​បាន​លើក​ផ្លាស់ប្តូរ​រូបរាង​ថ្មី​នៃ App របស់ខ្លួន ដើម្បី​ទាក់ទាញ​អតិថិជន​ប្រើប្រាស់​កាន់តែច្រើន និង​លើកទឹកចិត្ត​ឱ្យ​អតិថិជន ប្រើប្រាស់​កាន់តែច្រើន​ផងដែរ ។

លោក​បណ្ឌិត​បន្តថា “ការទូទាត់​តាម​បច្ចេកវិទ្យា​ទូរ​សព្ទ​ដៃ ដោយ​ការ​ស្កែ​ន QR Code បានផ្ដល់​ប្រយោជន៍​អតិថិជន ដោយ​មិនចាំបាច​ឱ្យ​អតិថិជន ដាក់​ប្រាក់​តាម​ខ្លួន គ្រាន់​តែមាន​ទូរ​សព្ទ​ដៃ​មួយ​ជាប់​ខ្លួន​ជាស្រេច” ។

ម្យ៉ាងទៀត ការប្រើប្រាស់ App ក៏​អាចឱ្យ​អតិថិ​ច​ន​ផ្ទេរប្រាក់​ទៅវិញទៅមក និង​ទូទាត់​ការចំណាយ​នានា ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​បញ្ជរ​ទូទាត់​នោះឡើយ ។

លោក​បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កាន់តែច្រើន បាន​យល់ដឹង​និង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ការប្រើប្រាស់​បច្ចេកវិទ្យា​នេះដែរ និង​អាចជួយ​សន្សំសំចៃ ដល់​ការចំណាយ​របស់​អតិថិជន​ផងដែរ ហើយ​ធនាគារជាតិ​ក៏​មិនចាំបាច់​បោះពុម្ព​លុយ​មក​បន្ថែមទៀត​ដែរ ។

បច្ចុប្បន្ននេះ មិនមែន​មានតែ​ធនាគារ​នោះទេ ដែល​បង្កើត​កម្មវិធី​ទូទាត់​តាម QR Code តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត ក៏បាន​បង្កើត​កម្មវិធី​សម្រាប់​ទូទាត់​ការចំណាយ ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់ ។ តាមរយៈ​ការទូទាត់ ដោយ​មិន​ប្រើ​ក្រដាស់ប្រាក់ ក៏​អាច​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ ពី​ការឆ្លង​កូ​វីដ១៩បាន​មួយកម្រិត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here