ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកមានទំហំទឹកប្រាក់ដល់ ២,៤៨៨លានដុល្លាររយៈពេល៥ខែដំបូងនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ដល់ ២,៤៨៨ លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៨ ភាគរយ បើធៀបនឹងរយៈពេលដូចគា្នកាលពីឆ្នាំមុន។

ស្ថិតិពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ថា ចាប់ពីខែមករាដល់ខែឧសភា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២,៣៦៣ លានដុល្លារអាមេរិកទៅកាន់ទីផ្សារសហរដ្ឋអាមេរិគ កើនឡើង ២៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជាបាននាំចូលទំនិញពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់សរុប ១២៥,៣ លានដុល្លារ ធ្លាក់ចុះ ៤២,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។

គិតតែនៅក្នុងខែឧសភា ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៣៥៥,៩ លានដុល្លារអាមេរិក ថយចុះ ១៩ ភាគរយ បើប្រៀបធៀបនឹងខែឧសភាឆ្នាំមុន។ ក្នុងចំណោមតួលេខនេះ ៣៣៨,៨ លានដុល្លារគឺជាការនាំចេញរបស់កម្ពុជា។
ប្រទេសកម្ពុជាបាននាំចេញនូវវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្មទៅកាន់សហរដ្ឋអាមេរិក ហើយបាននាំចូលយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ទំហំទឹកប្រាក់ ៥,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here