លោកអ៊ិន ចាន់នីៈ ប្រទេសមានប្រាក់ចំណូលមធ្យមទាក់ទាញការវិនិយោគកាន់តែច្រើន

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអ៊ិលស៊ីបានអះអាងថា ពេលដែលកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ធ្វើឲ្យប្រទេសនេះទាក់ទាញការវិនិយោគកាន់តែច្រើនពី​បរទេស។

លោកបានពន្យល់កាលពីពេលថ្មីៗនេះថា​ តាមធម្មតាអ្នកវិនិយោគមុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសម្លឹងមើលកត្តាបីសំខាន់ៗ គឺស្ថេរភាព​នយោបាយ ស្ថេរភាពសង្គម និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ។ លោកបន្តថា អ្នកវិនិយោគតែងតែស្វែងរកប្រាក់ចំណេញ ហេតុនេះមុនពួកគេទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាពីកំលាំងទិញ ឬជីវភាពរបស់ប្រជាជននៅប្រទេសនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ិន ចាន់នីបានបន្តថា “គ្មានអ្នកវិនិយោគណាចង់ទៅវិនិយោគនៅប្រទេសក្រីក្រខ្លាំងនោះទេ ព្រោះពួកគេមិនអាចលក់ទំនិញពួកគេបាននោះទេ ប៉ុន្តែពួកគេនឹងទៅកាន់ប្រទេស ដែលមានប្រជាជនមានជីវភាពខ្ពស់ ទើបពួកគេអាចស្វែងរកប្រាក់ចំណេញបាន”។លោកបន្តថា “ហេតុនេះ នៅពេលកម្ពុជាក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យម យើងនឹងទាក់ទាញអ្នកវិនិយោគអន្តរជាតិបានកាន់តែច្រើន ដោយសារអំណាចនៃការទិញនៅប្រទេសយើងកើនឡើង”។

កម្ពុជាបានក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប ចាប់តាំងពីឆ្នាំ២០១៥ ជាមួយកម្រិតជីវភាពប្រជាជនមានភាពប្រសើរឡើង ហើយប្រាក់ចំណូល​របស់មនុស្សម្នាក់ក្នុងមួយឆ្នាំបានកើនដល់ជាង១០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here