វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែ​រីកចម្រើន ធនាគារពាណិជ្ជ​ចាប់ផ្ដើម​នាំយក​ម៉ាស៊ីនបោះពុម្ព​កាត​អេ​ធី​អឹម​ដោយ​ខ្លួនឯង​មក​កម្ពុជា

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ធនាគារ​ត្រូវបាន​អភិវឌ្ឍន៍​ទៅតាម​បច្ចេកវិទ្យា​កាន់តែ​ទំនើបទៅៗ ដោយបាន​ដាក់​ដំណើរការ​នូវ​បច្ចេកវិទ្យាថ្មីៗ រហ័ស​និង​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់។

លោកស្រី​សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​ធនាគារ​អេស៊ីលីដា​បានឱ្យដឹងថា ពី​មុនពេល​អតិថិជន មក​បើក​គណនី​ធនាគារ តម្រូវឱ្យ​ស្នើសុំ​ប័ណ្ណ​អេ​ធី​អឹម ពី​បុគ្គលិក​និង​រង់ចាំ​រយៈពេល​ពីរ​បី​ថ្ងៃ ទើប​ទទួលបាន​កាត​ទៅ​ប្រើប្រាស់ តែ​នៅពេលដែល​ធនាគារ​ដាក់​ដំណើរការ​ម៉ាស៊ីន ដែល​អាចឱ្យ​អតិថិជន​ស្នើ​ធ្វើ​ប័ណ្ណ​ដោយ​ខ្លួនឯង អតិថិជន​មិនចាំបាច់​ស្នើសុំ​ពី​ធនាគារ​ទៀត​នោះទេ គឺ​ពួគ​កាត់​អាច​ស្នើ​ធ្វើ​ប័ណ្ណ​អេ​ធី​អឹម​បានភ្លាមៗ នៅតាម​ម៉ាស៊ីនបោះពុម្ព​ប័ណ្ណ​នោះ (VTM)  ហើយក៏​អាច​យកទៅ​ប្រើប្រាស់​បានភ្លាមៗ តាម​តម្រូវការ​ផងដែរ។

លោកស្រី​បន្ថែមថា ម៉ាស៊ីន VTM ( Virtual Teller Machine ) គឺជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដែល​ធ្វើឱ្យ​អតិថិជន​កាន់តែ​ងាយស្រួល ស្នើ​ប័ណ្ណ បាន​ដោយ​ខ្លួនឯង ។ អតិថិជន​អាចធ្វើ​ប្រតិបត្តិការផ្សេងៗបានភ្លាមៗ បន្ទាប់ពី​ទទួល​ប័ណ្ណ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការ​កត់សម្គាល់ បណ្ដា​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ មានការ​ប្រកួតប្រជែង ក្នុង​ការផ្ដល់សេវា​ដោយ​បង្កើត​នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ជាពិសេស គឺ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែលជា​ចំណែក​មួយ នៅក្នុង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here