តើប្រព័ន្ធទូទាត់ «បាគង» នឹងជួយសម្រួលដល់ការទូទាត់របស់អ្នកបានយ៉ាងដូចម្តេច?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់បាគង (Bakong) ដែលជាវិធានការមួយក្នុងការបើកច្រកទូទាត់ជាតិ សម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ ខណៈគម្រោងនេះនឹងអភិវឌ្ឍប្រព័ន្ធទូទាត់មួយ ដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការបង្ការហានិភ័យពីការវាយលុកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រព័ន្ធបាគង ដែលដាក់ចេញកាលពីអំឡុងត្រីមាសទី១ ឆ្នាំ ២០២០កន្លងមកនេះ ជាប្រព័ន្ធ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទាញយក (Download) យកពីក្នុងទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយបំពេញតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងកម្មវិធី។ ការដាក់ឲ្យដំណើរការសាកល្បង «ប្រព័ន្ធបាគង» ជាដំណើរវឌ្ឍន៍ភាពក្នុងយុគសម័យថ្មី នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា ពិតជាបានក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅការផ្តល់សេវាហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

គម្រោងបាគង គឺជាគម្រោងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងអភិវឌ្ឍប្រព័ន្ធទូទាត់មួយដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការបង្ការហានិភ័យពីការវាយលុកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកអ្នកអាចធ្វើការផ្ញើប្រាក់ ឬទទួលប្រាក់ពីមនុស្សជាទីស្រលាញ់ បានគ្រប់ពេលវេលា ពីគ្រប់សេវាដែលធនាគាររបស់លោកអ្នកកំពុងផ្តល់ជូន ឬក៏ធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទរបស់សេវាបាគងផ្ទាល់។ សេវាបាគងមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ដែលនឹងបម្រើជូនលោកអ្នក២៤ម៉ោង/៧ថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here