ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារធំៗចំនួន៤ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានប្រកាសថា ចំណូលរបស់ខ្លួននៅតែទទួលបានកំណើនវិជ្ជមាន នៅត្រីមាសទី៤ ឆ្នាំ២០២០ បើទោះបីជាវិបត្តិកូវីដ បានបង្កផលប៉ពាល់ដល់សេដ្ឋកិច្ចពិភបលោកក៏ដោយ។
ធនាគារធំៗចំនួន៤ រួមមានទី១ ធនាគារហត្ថា ម.ក ទី២ ភ្នំពេញ ពាណិជ្ជ ម.ក ទី៣ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) និងទី៤ ធនាគារអេស៊ីលីដា។ (បញ្ជាក់ថា អត្រាប្តូរប្រាក់នៅកម្ពុជាមានប្រែប្រួល)។
ទី១ធនាគារហត្ថាម.ក
ធនាគារនេះសម្រេចបានប្រាក់ចំនេញ មុនដកពន្ធចំនួន៤៤.៣៣១. ១៥៧.០០០រៀល កើនឡើងចំនួន៣.៩៨៧.៣៣៩.០០០ រៀលសើ្មនឹង៩,៩% និង ចំណូលសរុបមានចំនួន២០០.៥៧៦.៧៨៤.០០០រៀល កើនឡើងចំនួន២១,៥% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន ។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់ ធនាគារ ហត្ថា ម.ក មានចំនួន ៦.៣៦៩.៨៧០.៤៩០.០០០ រៀល កើនឡើងចំនួន១៣៧០.៥៤៧.១២៧.០០០ រៀល សើ្មនឹង២៧,៤%បើធៀបនឹងឆ្នាំមុន។ បំណុលសរុបចំនួន ៥.៣១៩.៦៤៤ ៧៤៧.០០០ រៀល កើនឡើងចំនួន ១.១២៨.៦៣៨.៤៧៤.០០០ រៀល សើ្មនឹង ២៦,៩% បើធៀបនឹងឆ្នាំមុន។ មូលធនរបស់ភាគទុនិកសរុប មានចំនួន ១.០៥០.២២៥.៧៤៣ ពាន់រៀល កើនឡើងចំនួន ២៤១.៩០៨.៦៥៣.០០០ រៀល សើ្មនឹង ២៩,៩% បើធៀបនឹងឆ្នាំមុន។
ទី២ ធនាគារភ្នំពេញពាណិជ្ជ ម.ក
ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ មានចំណូលសរុបចំនួន ៧៩,៦២៣លាន រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៩ ចំនួន ១០,២៨៨លានរៀល ស្មើនឹង ១៤.៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០,២៥៧លានរៀល កើនចំនួន ២,៥៧៤លានរៀល ស្មើនឹង ១៤.៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ។
សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន២៩៧,១៥០លានរៀល កើនចំនួន៤២,២៦៣ លានរៀល ស្មើនឹង១៦.៦ភាគរយ បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធ ក្នុងការិយបរិច្ឆេទសរុបចំនួន៦៩,៨៧១លានរៀល កើនចំនួន១,៨៦៦លានរៀល ស្មើនឹង២.៧ភាគរយ បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ធនាគារភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,១៧៩,២៨៦ លានរៀល កើនចំនួន៣៦៣,៩២០លានរៀល ស្មើនឹង៩.៥ភាគរយ និងមូលធនសរុបមានចំនួន ៦២៩,៥៥៣លានរៀល កើនចំនួន ៦៥,១៦៨លានរៀល ស្មើនឹង ១១.៥ភាគរយ។
ទី៣ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ធនាគារនេះទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៩៥.៩៣៣ លានរៀល ដែលកើនឡើង ប្រមាណ២៦% និង ប្រាក់ចំណេញចំនួន ១៨៣.៦0១លានរៀល ដែលកើនឡើងប្រមាណ១០% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ទ្រព្យសកម្មសរុបមានចំនួន ២៤.៨0៤.២៨៩លានរៀល កើនឡើង៣៩ភាគរយ និងមូលនិធិភាគទុនិកសរុមមានចំនួន ៣.១១៦.៦៥0 លានរៀល កើនឡើង៥៤ភាគរយ ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩ ។
ទី៤ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ទទួលបានចំណូលសរុបចំនួន ៦២២,០៥ប៊ីលានរៀល កើនឡើងចំនួន ៥៥,៨៦ ប៊ីលានរៀល ស្មើនឹង៩,៨៧ភាគរយ ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី៤ ឆ្នាំ២០១៩និងប្រាក់ចំណេញចំនួន ១៧៥,២៧ប៊ីលានរៀល ដែលកើនឡើងចំនួន ៣៣,១៧ ប៊ីលានរៀល ស្មើនឹង៣,៣៤ភាគរយ ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៦,៥០ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៣៤ទ្រីលានរៀល ស្មើនឹង៥,៣១ភាគរយ និងមូលធនសរុបចំនួន ៤,៤១ទ្រីលានរៀល កើនឡើងចំនួន៤៧៧,៣៥ប៊ីលានរៀល ស្មើនឹង១២,១៥ភាគរយ ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០១៩ ៕