ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធដារគ្រប់ប្រភេទសរុបបានប្រមាណជាង៨៧៩ពាន់លានរៀល ស្មើនឹងជាង២១៧លានដុល្លារអាមេរិក និងស្មើជាង១១៦ភាគរយ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២១ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបានថ្លែងថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលចំណូលពន្ធ របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើន របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល១ខែ ដើមឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង៨៧៩ពាន់លានរៀល (ប្រមាណជាង២១៧ លានដុល្លារអាមេរិក) ស្មើជាង ១១៦ ភាគរយ នៃផែនប្រចាំខែ និងជាង៩ភាគរយ នៃផែនការប្រចាំឆ្នាំ។
ការប្រមូលចំណូលពន្ធខាងលើនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ បានថយចុះជាង៧៧ពាន់លានរៀល ត្រូវប្រមាណជាង ១៩ លានដុល្លារអាមេរិក ស្មើរជាង៨ ភាគរយ ។
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ២០២០ ប្រមូលចំណូលពន្ធសរុបបានជាង១១ទ្រីលានរៀល ត្រូវប្រមាណជាង២.៨៨៩លានដុល្លារ ស្មើជាង១០១ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ៕