ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​ត្រូវធ្វើ​យ៉ាងដូច​ម្ត៉េ​ច​ទើប​ដឹងថា ថ្លៃ​ភាគហ៊ុន​មួយ​ថ្លៃ​ ឬក៏​ថោក?

ដោយៈ សាវុធ

ភ្នំពេញៈ យើង​ថា​របស់​មួយ​ថ្លៃ​ឬក៏​ថោក គឺ​ដោយសារតែ​យើង​តែងតែ​ធៀប​តម្លៃ​របស់​វា​ទៅនឹង​ថ្លៃ​របស់​វា ប៉ុន្តែ​បើ​យើង​យល់ថា របស់​មួយ​មានតម្លៃ និង​ផ្តល់​ប្រយោជន៍​ច្រើនជាង​ថ្លៃ​លក់​របស់​វា យើង​ថា​របស់​នោះ​ថោក។

ផ្ទុយ​មកវិញ បើ​យើង​យល់ថា​របស់​មួយ​មិនសូវ​មានតម្លៃ ផ្តល់​ប្រយោជន៍​ឱ្យ​យើង​តិចតួច ធៀប​នឹង​ថ្លៃ​របស់​វា នោះ​យើង​នឹង​គិតថា​របស់​នោះ​ថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទាហរណ៍ អាវ​មួយ​ថ្លៃ៥០$ អាច​ថ្លៃ​ឬក៏​ថោក គឺ​អាស្រ័យ​លើ​គុណភាព​របស់​អាវ​នោះ និង​ប្រយោជន៍​របស់​វា​ដែល​ផ្តល់ឱ្យ​អ្នក​ពាក់។

ភាគហ៊ុន​ក៏​ដូចគ្នា​ដែរ ដើម្បី​ដឹងថា​វា​ថ្លៃ​ឬក៏​ថោក យើង​ត្រូវ​វាយតម្លៃ​វា​ជាមុនសិន រួច​ធៀប​នឹង​ថ្លៃ​លក់​របស់​វា​នៅលើ​ទីផ្សារ។

វិធីសាស្ត្រ​វាយតម្លៃ​មាន​មួយចំនួន​ដែរ ប៉ុន្តែ​តួលេខ​ដែល​ទទួលបាន ជា​តម្លៃ​ប៉ាន់ស្មាន​ប៉ុណ្ណោះ។ នេះ​គឺ​ដោយសារ​ការវាយតម្លៃ ត្រូវ​ពឹងផ្អែក​មួយផ្នែកធំ លើ​ការប៉ាន់ស្មាន​អំពី​គុណភាព​របស់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​អនាគត ដែល​ទាក់ទង​នឹង​កត្តា​មិន​ទៀងទាត់​ជាច្រើន។

ប៉ុន្តែ​ទោះជា​យ៉ាងណា វិធីសាស្ត្រ​ទាំងនោះ អាចជួយ​កាត់បន្ថយ​កំហុស​នៃ​ការប៉ាន់ស្មាន​និង​ការសម្រេចចិត្ត ដោយ​វិភាគ​លើ​ប្រវត្តិ​អាជីវកម្ម និង​ព័ត៌មាន​ពាក់ព័ន្ធ​ដទៃទៀត​ដែលមាន​រហូត​ដល់ពេល​បច្ចុប្បន្ន។ វិធីសាស្ត្រ​មួយ​ដែល​គេ​ប្រើ​ច្រើន​ដែរនោះ​គឺ ការវិភាគ​លើ​លំហូរ​សាច់ប្រាក់​អប្បហារ (Discounted Cash Flow Analysis)។ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here