មកស្វែងយល់ពីអត្រាការប្រាក់នៃឥណទានលំនៅដ្ឋានពីធនាគារធំៗទាំង៥នៅកម្ពុជា

ដោយ ម៉ាណេត
ភ្នំពេញ៖ ថ្ងៃនេះ គេហទំព័រ Cambodia Bank News នឹងណែនាំអ្នកទាំងអស់គ្នា ដែលមានចង់បានលំនៅដ្ឋានក្នុងក្តីសុបិន្ត ដោយប្រើប្រាស់ឥណទានពីធនាគារ នូវជម្រើស៥ពីធនាគារ ដែលមានអត្រាការប្រាក់ប្រកួតប្រជែង។

១, អេស៊ីលីដា

ឥណទានគេហដ្ឋាន គឺជាប្រភេទផលិតផលឥណទានមានរយៈពេលវែង របស់ធនាគារអេស៊ីលីដា ដែលបានបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ទិញគេហដ្ឋានដែលកំពុងតែសាងសង់ ឬសាងសង់រួច ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬក៏សម្រាប់យកទៅសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់ ។
ទំហំឥណទាន រយៈពេលឥណទាន និងអត្រាការប្រាក់
ឥណទានគេហដ្ឋាន ត្រូវបានផ្តល់ជូនអតិថិជន រហូតដល់ ៣០០.០០០ ដុល្លារអាមេរិក ប៉ុន្តែមិនត្រូវលើសពី ៧០ភាគរយ នៃតម្លៃសរុបរបស់គេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់នោះឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រយៈពេលខ្ចីអតិបរមា ១៥ឆ្នាំ ចំពោះ ៖
អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ឡើយ ។
អតិថិជនផ្សេងទៀត ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលាវសាននៃរយៈពេលខ្ចីប្រាក់ មិនត្រូវលើសពីអាយុ ៦០ឆ្នាំឡើយ ។
អត្រាការប្រាក់ ចាប់ពី ១០% ដល់ ១៨% ក្នុងមួយឆ្នាំ ។
លក្ខណសម្បត្តិអតិថិជនដែលអាចទទួលឥណទានគេហដ្ឋាន
ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន
មានប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាព (មុខរបរអាជីវកម្ម ប្រាក់បៀវត្សរ៍ ឬចំណូលផ្សេងៗទៀត)
មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ
មានទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរក្នុងតំបន់ដែលលោកអ្នករស់នៅ
មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ។ល។

លក្ខខណ្ឌផ្សេងៗ

• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ
២, ធនាគារពាណិជ្ជភ្នំពេញ
ប្រសិនបើលោកអ្នកកំពុងទិញផ្ទះតម្លៃ $100,000 យើងខ្ញុំនឹងផ្តល់ជូនឥណទានចំនួន $80,000 ហើយលោកអ្នកត្រូវបង់ $20,000 ដែលជាការបង់ប្រាក់លើកដំបូងសម្រាប់ថ្លៃផ្ទះនោះ។ ដូច្នេះ លោកអ្នកត្រូវទូទាត់សងមកធនាគារវិញនូវទឹកប្រាក់ចំនួន $80,000 ក្នុងរយៈពេល 20 ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុតក្នុងមួយខែៗ។ ឥណទានរបស់យើងខ្ញុំ ផ្តល់ជូននូវអត្រាការប្រាក់ដែលល្អបំផុត និងការអនុម័តលើកម្ចីនោះយ៉ាងឆាប់រហ័ស ដែលអាចឲ្យលោកអ្នកក្លាយជាម្ចាស់ផ្ទះថ្មីបានយ៉ាងងាយស្រួលបំផុត។
ដើម្បីដាក់ពាក្យស្នើសុំឥណទាននេះ លោកអ្នកត្រូវមានប្រាក់ខែថេរ ឬមានប្រាក់ចំណូលគ្រប់គ្រាន់ ហើយជាពលរដ្ឋដែលមានអាសយដ្ឋានច្បាស់លាស់ និងមានលទ្ធភាពនៅក្នុងការសងប្រាក់មកធនាគារភ្នំពេញពាណិជ្ជវិញ។
ឥណទានសំនៅដ្ឋាន
• ទឹកប្រាក់កម្ចី៖ ចាប់ពី 2,000ដុល្លារ ឡើងទៅ
• រយៈពេលកម្ចី៖ មានរយៈពេលរហូតដល់ 240 ខែ (20 ឆ្នាំ)
• ទំហំកម្ចី៖ រហូតដល់80%នៃតម្លៃទ្រព្យបញ្ចាំសរុប
• របៀបសងប្រាក់៖ បង់តាមដំណាក់កាល/បង់រំលស់/រយៈពេលអនុគ្រោះ/បង់ជាចំណែក
• អត្រាការប្រាក់*៖ ៧,៩០ ភាគរយក្នុងមួយឆ្នាំ
• ទ្រព្យបញ្ចាំ៖ ផ្ទះដែលបានទិញ ឬ អចនទ្រព្យផ្សេងទៀតដែលជាកម្មសិទ្ធិរបស់អ្នក (ប្លង់ទន់ ឬ ប្លង់រឹង)
៣, ធនាគារ Hong Leuong Bank
អ្នកអាចទិញគេហដ្ឋានសាងសង់ឬអ្នកអាចទូទាត់ប្រាក់កម្ចីទិញផ្ទះដែលបានទិញនៅបុរីប៉េងហួត។
លក្ខណៈពិសេសនិងគុណប្រយោជន៍សំខាន់ៗ៖
អត្រាការប្រាក់ ៦.៩៩% ក្នុងមួយឆ្នាំ
ចំនួនប្រាក់កម្ចីអាចមានរហូតដល់ ៨០ ភាគរយនៃតម្លៃទ្រព្យសម្បត្តិ (ដីនិងអាគារ)
កចី្ចរហូតដល់ ២៥ ឆ្នាំ។
៤, ធនាគារ Cambodian Public bank

អត្រាការប្រាក់មានលក្ខណៈប្រកួតប្រជែងជួយអ្នកឱ្យសន្សំលើការប្រាក់ការប្រាក់ជារៀងរាល់ខែ
ដោះសោផ្ទះដ៏ល្អបំផុតរបស់អ្នកជាមួយផែនការផ្ទះធនាគារ Campu Bank
អត្រាការប្រាក់ទាប ៦,៩៩% ក្នុងមួយឆ្នាំ
ផ្តល់ឱ្យរហូតដល់ ៨០% នៃតម្លៃលំនៅដ្ឋាន
មានជា រូបិយប័ណ្ណដុល្លារអាមេរិក ឬប្រាក់រៀល
អាចប្រើបានសម្រាប់ទ្រព្យសម្បត្តិលំនៅដ្ឋានដែលបានបញ្ចប់ (ចុះចតឬមិនចុះចត), បញ្ចប់ដោយមានប័ណ្ណចេញ (ប្លង់រឹង) និងមានទីតាំងនៅតំបន់ដែលមានទីផ្សារល្អ។
ការអនុម័តឆាប់រហ័ស
មានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០
៥, ធនាគារស្ថាបនា

ឥណទានគេហដ្ឋាន
ក្រៅពីការបង្កើនជីវភាពរស់នៅរបស់លោកអ្នក ការទិញផ្ទះគឺតែងតែជាការសម្រេចចិត្តវិនិយោគដ៏ឈ្លាសវៃមួយ។
អ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ ៧០% នៃតម្លៃសរុបរបស់ទ្រព្យបញ្ជាំ
អត្រាការប្រាក់មានចាប់៥,៨ ភាគរយ ដល់១១ ភាគរយ ក្នុងមួយឆ្នាំ អាស្រ័យទៅលើប្រភេទទ្រព្យបចញ្ជាំរបស់លោកអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here