ចំណេះដឹង! ហេតុផល ៤យ៉ាងធំៗ ដែល​អ្នក​ត្រូវ​វិនិយោគ​លើ​ភាគហ៊ុន

ដោយ៖ សាវុធ

ភ្នំពេញ៖ ភាគហ៊ុន គឺជា​ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ​ដែល​តំណាងឱ្យ​ភាពជា​ម្ចាស់​មួយផ្នែក នៅក្នុង​ក្រុមហ៊ុន​សាជីវកម្ម​មួយ និង​សិទ្ធិ ក្នុងការ​ទាមទារ​ចំណែក​នៃ​ទ្រព្យសម្បត្តិ និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ដោយ​ផ្អែកទៅលើ​សម​មាត្រ​ភាគហ៊ុន​ដែល​វិនិយោគិន​ម្នាក់​មាន។

ហេតុផល ៤យ៉ាងធំៗ ដែល​អ្នក​ត្រូវ​វិនិយោគ​លើ​ភាគហ៊ុន មាន​ដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ឱកាស​វិនិយោគ និង​ប្រាក់ចំណេញ ជំនួស​ឱ្យ ឬ​បន្ថែម​លើ​ការបើក​អាជីវកម្ម​ផ្ទាល់ខ្លួន ការកាន់កាប់​ភាគហ៊ុន​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ឱកាស​ដើម្បី​ចូលរួម​ក្នុង​អាជីវកម្ម​ដោយ​មិនចាំបាច់​មាន​ជំនាញ និង​បទពិសោធន៍​ជាក់លាក់ ឬ​ការគ្រប់គ្រង​ដោយផ្ទាល់​នោះទេ ។ ទន្ទឹមនឹងនេះ ការកាន់កាប់​ភាគហ៊ុន​អាច​ផ្តល់​ផលចំណេញ​ខ្ពស់ ដែល​បានមកពី​ការចែក​ភាគលាភ និង​ការ​ចំណេញ​ពី​ការជួញដូរ​ភាគហ៊ុន។

ទី២) ផ្តល់​លទ្ធភាព​សម្រាប់​វិនិយោគិនតូចៗ ទីផ្សារ​ភាគហ៊ុន​អនុញ្ញាតឱ្យ​វិនិយោគិន​ដែលមាន​ប្រាក់​សមល្មម អាច​វិនិយោគ​លើ​ក្រុមហ៊ុន​ធំ ហើយ​ទទួលបាន​ផលចំណេញ​មកវិញ​ដូច​ទៅនឹង បុគ្គល ឬ ស្ថាប័ន​ដែលមាន​ប្រាក់​ច្រើន ដោយ​ផ្អែកលើ​ចំនួន​ភាគហ៊ុន​ដែល​ពួកគេ​កាន់កាប់។

ទី៣) ការធ្វើ​ពិពិធ​កម្ម​វិនិយោគ ក្រៅពី​ប្រភព​ចំណូលសំខាន់ៗ របស់​អ្នក​ដូចជា​ប្រាក់ខែ ឬ​ប្រាក់ចំណេញ​ពី​អាជីវកម្ម និង​ប្រាក់ចំណូល​បន្ថែម​ផ្សេងទៀត ដូចជា ការប្រាក់​ពី​ប្រាក់​បញ្ញើ​សន្សំ​នៅ​ធនាគារ ការជួល​ផ្ទះ ឬ​ការវិនិយោគ​លើ​អចលនទ្រព្យ អ្នក​អាច​វិនិយោគ​នៅក្នុង​ផ្សារ​ហ៊ុន​ដើម្បី​ធ្វើ​ពិពិធ​កម្ម​វិនិយោគ។

ទី៤) មាន​ទីផ្សារ​ដែល​អាច​ទិញ​លក់​ប្រចាំថ្ងៃ​ការវិនិយោគ​លើ​ភាគហ៊ុន​មាន​លក្ខណៈពិសេស ជាង​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ដទៃ ដោយហេតុថា​ទីផ្សារ​ភាគហ៊ុន​មាន​រចនាសម្ព័ន្ធ​ពេញលេញ ដែល​អនុញ្ញាតឱ្យ​វិនិយោគិន ទិញ លក់ បាន​ប្រចាំថ្ងៃ ។ ក្នុងន័យនេះ វិនិយោគិន​អាច បង្វែរ​ភាគហ៊ុន ទៅជា​សាច់ប្រាក់​បាន​យ៉ាង​ងាយ តាម រយៈ​ការជួញដូរ ដែល​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការវិនិយោគ​ដោយផ្ទាល់​ទៅក្នុង​អាជីវកម្ម ឬ អចលនទ្រព្យ មិនបាន​ផ្តល់​លក្ខណៈ​ងាយស្រួល ក្នុងការ​បង្វែរ​ជា​សាច់ប្រាក់ ដូច​ការវិនិយោគ​លើ​ភាគហ៊ុន​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here