ក្រុមហ៊ុន 7-Eleven អះអាងថា ក្រុមហ៊ុន CP ALL ជា​ម្ចាស់​សិទ្ធិផ្តាច់មុខតែមួយគត់​នៅ​កម្ពុជា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន 7-Eleven ដែលជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត នៅលើ​ពិភពលោក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សិទ្ធិផ្តាច់មុខ​ជាមួយ​ក្រុម​ហ៊ុន CP ALL (Cambodia) Co., Ltd ។

ដោយ​អនុលោម​តាម​កិច្ចសន្យា​នោះ​ក្រុមហ៊ុន CP ALL គឺជា​ម្ចាស់​សិទ្ធិផ្តាច់មុខ​តែមួយគត់ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម សិទ្ធិ​បើក​ដំណើរការ និង​បើកហាង 7-Eleven នៅក្នុង​ប្រទេស​កម្ពុជា។

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន 7-Eleven, Inc បានទទួល​របាយការណ៍​នៅ​ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០នេះ​ថា ភាគី​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន 7-Evelen បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​សិទ្ធិផ្តាច់មុខ​របស់​យីហោ 7-Eleven នៅក្នុង​តំបន់​កម្ពុជា។ ក្រុមហ៊ុន 7-Eleven, Inc ថា “ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. គឺជា​ម្ចាស់​សិទ្ធិផ្តាច់មុខ​តែមួយគត់​របស់​យីហោ 7-Eleven នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើ​និយាយ​អំពី​លក្ខខណ្ឌ​អាជីវកម្ម ការរៀបចំ​សិទ្ធិផ្តាច់មុខ​បង្កើតឡើង រវាង​ទំនាក់ទំនង​អ្នកផ្តល់សិទ្ធិ​ផ្តាច់មុខ និង​អ្នកទទួល​សិទ្ធ​ផ្តាច់មុខ ហើយ​បន្ទាប់មក​អ្នកទទួលបាន​សិទ្ធ​ផ្តាច់មុខ នឹង​ក្លាយជា​ម្ចាស់​សិទ្ធិផ្តាច់មុខ សម្រាប់​ទឹកដី​ឬ​តំបន់​ជាក់លាក់​មួយ។

នៅក្នុង​តំបន់​ដែល​បានកំណត់​អ្នកផ្តល់សិទ្ធិ​ផ្តាច់មុខ អ្នកទទួលបាន​សិទ្ធ​ផ្តាច់មុខ ជ្រើសរើស​បុគ្គលិក ហ្វឹកហ្វឺន​ការងារ​បុគ្គ​លោក និង​ផ្តល់​ការគាំទ្រ​ជា​បន្ត​ដល់​អនុសាខា ដែល​តំបន់​ខ្លួន​ទទួលបាន​សិទ្ធិផ្តាច់មុខ។

ហាង 7-Eleven ដំបូង​នៅ​ភ្នំពេញ​គ្រោង​នឹង​បើក​នៅ​ឆ្នាំ ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here