ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​វិនិយោគិន​ត្រូវធ្វើ​ដូច​ម្ត៉េ​ច​ដើម្បី​កាត់បន្ថយ​ហានិភ័យទាក់ទង​នឹង​ការវិនិយោគ​លើ​ផ្សារ​ហ៊ុន?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិន ត្រូវ​ស្គាល់​អំពី​ហានិភ័យ​ទាំងឡាយ ដែលមាន ហើយ​ព្យាយាម​តាមដាន​ព័ត៌មាន អំពី​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន សមត្ថភាព​គ្រប់គ្រង និង​សុចរិត​ភាព​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាដើម ដើម្បី​វាយតម្លៃ​អំពី​ហានិភ័យ​ទាំងនោះ ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ។

ការវិនិយោគ​លើ​ភាគហ៊ុន ក៏ដូចជា ការវិនិយោគ​ដទៃទៀត​ដែរ លោកអ្នក​ចាំបាច់​ត្រូវ​តាមដាន​ឲ្យ​បានជា​ប់លាប់ នូវ​ព័ត៌មាន​ទាំងឡាយ​អំពី​អាជីវកម្ម របស់​ក្រុមហ៊ុន​ចុះបញ្ជី ការឡើង​ចុះ​នៃ​ថ្លៃ​ភាគហ៊ុន ហើយ​និង​ពត៌មាន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​វាយតម្លៃ​អំពី​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន តម្លៃ​របស់​ក្រុមហ៊ុន និង​សម្រេចចិត្តថា​គួរ​ទិញ លក់ ឬក៏​រក្សាទុក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺជា​ការចូល​ហ៊ុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា។ ដូច្នេះ​ហានិភ័យ​នៃ​ការវិនិយោគ​នេះ គឺ​ដូចគ្នា​នឹង​ហានិភ័យ នៃ​អាជីវកម្ម​ក្រុមហ៊ុន​មួយ​ដូច្នោះ​ដែរ។

ហានិភ័យ​ទាំងនោះ​មានដូចជា ហានិភ័យ​នៃ​ការបាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រកួត​ប្រជែង ហានិភ័យ​នៃ​ការមិន​ទូទាត់​សង​ពី​អតិថិជន ហានិភ័យ​នៃ​ការ​ឡើងថ្លៃ​វត្ថុធាតុដើម ហានិភ័យ​នៃ​ការធ្វើ​បាតុកម្ម/ កូដកម្ម​របស់​បុគ្គលិក​ជាដើម ដែល​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អាច​កើតឡើង និង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here