តើ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ប្រែប្រួល​ឬទេ ខណៈ​ប្រជាជន​និង​អ្នកវិនិយោគ​ចិន​ត្រលប់​មកវិញ

ដោយ ឧ​ត្ត​ម

ភ្នំពេញៈ អ្នកជំនាញ​អះអាង​ខុសគ្នា តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ​រហូតមកដល់​ពេលនេះ ខ្លះ​ថា​មានការ​កំរើក​ឡើងវិញ ខ្លះ​ថា​ត្រូវការ​ពេលវេលា​បន្ថែមទៀត ខណៈ​ប្រជាជន និង​វិនិយោគ​ចិន​បន្តធ្វើ​ដំណើរ​មកកាន់​ខេត្ត​នេះបណ្តើរ។

លោកស្រី អាន សុ​ធិ​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២២ កក្កដា​កន្លងមក​ថា លំហូ​នៃ​ជនជាតិ​ចិន មកកាន់​ខេត្ត​ព្រះសីហនុ​នាពេលនេះ គឺជា​សញ្ញា​ដែល​បង្ហាញ​ភាព​វិជ្ជមាន ដល់​វិស័យសេដ្ឋកិច្ច និង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត ប៉ុន្តែ​វា​មា​នក​ម្រិច​បន្តិចបន្តួច​ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​ថ្លែងថា “បើតាម​ខ្ញុំ​គិត វា​ត្រូវការ​ពេលវេលា​យូ​បន្ថែមទៀត មិន​ក្រោម​រយៈពេល១ឆ្នាំកន្លះ ទៅ២ឆ្នាំ​នោះទេ ដើម្បីឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ មាន​ល្អប្រសើរ​ឡើងវិញ ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំ​កន្លងមកនេះ” ។

ទោះជា​យ៉ាងណា​អ្នកជំនាញ​មួយរូប​ទៀត បាន​សម្តែង​សុទិដ្ឋិនិយម​ជាង​នេះ លើ​ការ​កំរើក​ឡើងវិញ​លើ​ទីផ្សារ​ដីធ្លី​ក្នុង​ខេត្ត​មួយ​នេះ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​ក​ម្កុ​ជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេល​ថ្មី​នេះ​ថា តាម​ការសង្កេតមើល​ជាក់ស្តែង នាពេល​បច្ចុប្បន្ននេះ កំណើន​លើ​ការទិញ-លក់​លើ​វិស័យ​ធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ ហាក់​មាន​កំរើក​បន្តិច​បន្តួច​ប៉ុណ្ណោះ។

លោក​ថ្លែងថា “ខេត្ត​ព្រះសីហនុ​ទើប​ចាប់ផ្តើម​បន្តិច យើង​មាន​ឃើញ​គេ​ដើរ​មើល តែ​វា​មិនទាន់​កំរើក​ខ្លាំង លើ​ការទិញ​លក់​ច្រើន​ទេ។ សកម្មភាព​ទិញ​លក់​មាន​ចរន្តមួយៗ  នេះ​បើតាម​ស្ថានភាព​ជាក់ស្តែង ដែល​ខ្ញុំ​ឧស្សាហ៍​ទៅកាន់​ទីនោះ​រៀងរាល់​សប្តាហ៍ ទៅកាន់​ទីនោះ” ។ លោក​បន្ថែមថា “វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ  នឹង​ង​នៅតែ​បន្ត​កើនឡើង​បន្ថែមទៀត ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ស្អាត និង​មាន​ការដាំ​ដើមឈើ​លម្អ​គ៏​ឱ្យ​ទាក់ទាញ” ។

រីឯ​លោក​នង ឌី​ណា​រ៉ា ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ និង​ពិធីការ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​ដែរ​ថា វិនិយោគិន​ចិន និង​ប្រជាជន​ចិន​ដែល​ធ្លាប់​បំរើកា​រងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​បន្តធ្វើ​ដំណើរ​មក​កាន់​ខេត្ត​ជា​បន្តបន្ទាប់ ជាមួយគ្នានេះ ក៏មាន​ជនជាតិ​ចិន​ចាកចេញ​ផងដែរ ។

លោក​ក៏បាន​ស្នើសុំ ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ កុំឱ្យ​មានការ​ត្រេកអរ​ពេក  ចំពោះ​ការធ្វើដំណើរ​របស់​ជន​ជាតិចិន ចូលមក​កាន់​ខេត្ត​ព្រះសីហនុ​នេះ ហើយ​គួរតែ​បន្ធូរបន្ថយ​តម្លៃ​ជួល​ផ្ទះ និង​ដីធ្លី ដើម្បី​រក្សា​ពួកគេ​ឱ្យ​ស្នាក់នៅ និង​ប្រកបមុខរបរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បន្តទៀត។

លោក​នង​ឌី ណា​រ៉ា​បាន​ថ្លែងថា “ ប្រជាជន​ចិន​មកពី​ទី​ម៉ា​កាវ  ហ្គ​ង់​ចូ​វ  គួ​ន​មិញ ជាដើម ច្រើន​គួរសម ប៉ុន្តែ​កុំ​អរ​ពេក​មាន​ចេញទៅ​វិញ ក៏​ច្រើន​ដែរ  ដូច្នេះ​ថ្លៃ​ឈ្នូ​ល​ផ្ទះ -ជួល​ដី ។ ល។  គួរ​បន្ធូរបន្ថយ  សម្រួល​បាន​សម្រួល​ខ្លះទៅ” ។ លោក​បន្តថា “បុគ្គល​ជាច្រើន​តែង​សួរ​ខ្ញុំ​ថា កាលណា​បាន​តំលៃ​ដី  និង​ការជួល​ផ្ទះ​បាន​ថ្លៃ​ដូច​ឆ្នាំមុន? សំណួរ​នេះ​សួរ​ខ្លួនឯង  ឆ្លើយ​ខ្លួនឯង​ទៅ” ។

វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា  មានការ​ធ្លាក់ចុះ​យ៉ាង​កំ​ហុក​ចាប់តាំងពី​ចុងឆ្នាំ ២០១៩ និង​ឆ្នាំ២០២០នេះ ដោយសារតែ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ពិភពលោក និង​ការចាកចេញ​របស់​ជន​ជាតិចិន​មួយចំនួនធំ​ពី​ប្រទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here