កម្ពុជាប្រកាសអនុវត្តន៍កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា-កូរ៉េខាងត្បូង និងកម្ពុជា-ម៉ាឡេស៊ី

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាស នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពីការអនុវត្តន៍កិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ក្រាបការគេចវេសពន្ធ និងការជៀសវាងពន្ធ វាងកម្ពុជា-ម៉ាឡេស៊ី និងកម្ពុជា-កូរ៉េខាងត្បូង។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះដែរ បានពិភាក្សានៅរដ្ឋសភា និងព្រឹទ្ធសភាជាយូរមកហើយ និងបានឆ្លងកាត់ការជជែកវែកញែកជាច្រើនលើកច្រើនសារជាមួយភាគីពាក់ព័ន្ធ ។

តាមរយៈព្រមព្រៀងនេះនឹងអាចក់ទាញ នូវការវិនិយោគរវាងប្រទេសនិមួយៗ និងអាចលុបបំបាត់បាននូវការគេចវេសពន្ធរបស់ក្រុមវិនិយោគិនមួយចំនួន ។

តាមការបញ្ជាក់របស់លោក Eldeen Husaini អគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រ បានថ្លែងកន្លងមកថា លោកនឹងជំរុញឱ្យវិនិយោគិនម៉ាឡេស៊ី ចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងមានបំណងធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសឈរលំដាប់ទី១ ជាអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា ដូចដែលកន្លងមកម៉ាឡេស៊ីធ្វើបានរួចហើយ ។

សម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ ក៏ទើបតែបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា កាលពីពេលថ្មីៗនេះដែរ ហើយតាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងធ្វើឱ្យកម្ពុជា ទទួលបានវិនិយោគិនកូរ៉េបន្ថែមទៀត មកបណ្ដាក់ទុនវិនិយោគ ក្នុងពេលកូរ៉េខាងត្បូងក៏ជាប្រទេសមួយមានវិនិយោគិនច្រើន កំពុងវិនិយោគនៅកម្ពុជារួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here