ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ​មុននឹង​អាច​ចូល​វិនិយោគ​នៅ​ផ្សារ​ហ៊ុន​កម្ពុជា?

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេល​រកឃើញ​ក្រុមហ៊ុន​ចុះបញ្ជី​ល្អ តម្លៃ​សមរម្យ និង​ចង់​វិនិយោគ​ជាមួយ​ហើយ វិនិយោគិន​ដែល​ចង់​ជួញដូរ​ភាគហ៊ុន នៃ​ក្រុមហ៊ុន​នោះ​នៅ​ផ្សារ​ហ៊ុន ត្រូវ​ចាប់ផ្តើម​ដោយ​ការបើក​គណនី​ជួញដូរ​ជាមុនសិន។

វិនិយោគិន​អាច​បើក​គណនី​ជួញដូរ​បានតែ​មួយ​ប៉ុណ្ណោះ នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​មួយ។ ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​កំពុងដំណើរការ​បច្ចុប្បន្ន និង​ជា​សមាជិក​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា(ផ.ម.ក.) មាន​ចំនួន​ដប់ (បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មូល​ប​ត្រ​មាននៅ​ក្នុង​គេហទំព័រ​របស់​ផ.ម.ក. (http://www.csx.com.kh)។

ដូច្នេះ វិនិយោគិន​អាច​បើក​គណនី​ជួញដូរ​អតិបរមា​ចំនួន​ដប់ ប៉ុន្តែ​វិនិយោគិន​មិនគួរ​បើក​គណនី​ជួញដូរ​ច្រើន​ដូច្នោះ​ទេ។ វិនិយោគិន​គួរ​ជ្រើសរើស​ក្រុមហ៊ុន​មូល​ប​ត្រ​មួយ ពីរ ឬ​បី ទៅតាម​តម្រូវការ​ផ្ទាល់ខ្លួន ដោយ​ផ្អែកលើ​គុណភាព​សេវាកម្ម ចំនួន​សេវាកម្ម និង​កម្រៃ​សេវា​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេល​ជ្រើសរើស​ក្រុមហ៊ុន​មូល​ប​ត្រ ដែលជា​ភ្នាក់ងារ​បម្រើសេវា​កម្ម​ក្នុង​វិស័យ​មូល​ប​ត្រ​រួចហើយ វិនិយោគិន​ត្រូវ​អញ្ជើញ ទៅ​ទីតាំង​ក្រុមហ៊ុន​មូល​ប​ត្រ​នោះ ដោយ​យកទៅ​ជាមួយ​នូវ៖ ១.កាត​អត្តសញ្ញាណប័ណ្ណ (ឬ​លិខិតឆ្លងដែន សម្រាប់​ជនបរទេស) ២.រូបថត ៤x៦ ពីរ​សន្លឹក និង​ចំពោះ​វិនិយោគិន​ជា​ក្រុមហ៊ុន ៣.ច្បាប់​ចម្លង​នៃ​ឯកសារផ្សេងៗដូចជា វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន និង​អាជ្ញា​បណ្ណ​ជាដើម។

ក្រៅពី​ឯកសារ​ទាំងនេះ វិនិយោគ​ត្រូវមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (investor ID) ដែល​ផ្តល់​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា(គ.ម.ក.)។ ក្រុមហ៊ុន​មូល​ប​ត្រ​ត្រៀម​ជាស្រេច ក្នុងការ​ជួយផ្តល់​សេវា​ជូន​អតិថិជន​របស់ខ្លួន ដើម្បី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន ដែលមាន​សុពលភាព​រយៈពេល១០ឆ្នាំនេះ ដោយ​វិនិយោគិន(ជា​រូបវ័ន្ត)ត្រូវ​បង់ប្រាក់២០.០០០ រៀល (សម្រាប់ គ.ម.ក.) ឬ​ច្រើនជាង​នេះ (សម្រាប់​ក្រុមហ៊ុន​មូល​ប​ត្រ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here