អ្នកដាក់ប្រាក់សន្សំក្នុងមីក្រូហិរញ្ញវត្ថុតែទំហំទឹកប្រាក់មានការថយចុះ

ដោយលក្ខិណា

ភ្នំពេញៈ ចំនួនអ្នកដាក់ប្រាក់សន្សំនៅក្នុងមីក្រូហិរញ្ញវត្ថុកម្ពុជា មានការកើនឡើងក្នុងត្រីមាសទី៤ឆ្នាំមុន អ្នកដាក់ប្រាក់សន្សំមានចំនួនជាង២,៨លាននាក់ តែបើមកដល់ដំណាច់ត្រីមាសទី១ឆ្នាំនេះ អ្នកដាក់ប្រាក់សន្សំមានចំនួនកើនឡើង ដល់២,៨៦១លាន នាក់ កើនឡើងជាង៦ម៉ឺននាក់។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ទំហំ ទឹក​ប្រាក់សន្សំ កាលពីដំណាច់ឆ្នាំ២០១៩មានចំនួន៣.៧៨១លានដុល្លារអាមេរិក តែមកដល់ដំណាច់ត្រីមាសទី១នាំឆ្នាំនេះវិញ ទឹកប្រាក់សន្សំមានតែ៣.៦១៨លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះជាង១០០លានដុល្លារអាមេរិក ។

លោកកាំង តុងងី ប្រធានផ្នែកទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការធ្លាក់ចុះប្រាក់សន្សំ នៅក្នុងមីក្រូហិរញ្ញវត្ថុក្នុងត្រីមាសទី១ និងទី២នៃឆ្នាំនេ ដោយសារតែសមាគមបានដកគ្រឹះស្ថានក្រេដីតមួយចេញ ពីព្រោះគ្រឹះស្ថាននេះបានចូលទៅក្នុងធនាគារហ្វីលីពហើយ ដូច្នេះរាល់ការសន្សំរបស់ស្ថាប័នមួយនេះ បានដាក់បញ្ចូលទៅទិន្នន័យរបស់ធនាគារវិញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការដាក់ប្រាក់សន្សំនៅក្នុងមីក្រូហិរញ្ញវត្ថុ ប្រហែលជាមិនអាចកើនឡើងទេក្នុងឆ្នាំនេះ ដោយសារតែកូវីដ១៩ ហើយអ្នកដឹងកប្រាក់សន្សំខ្លះ ត្រូវការដកប្រាក់ដើម្បីប្រើប្រាស់”។

សម្រាប់ឥណទានក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ ក៏ទំនងជាធ្លាក់ចុះដូចគ្នា (ទិន្នន័យមិនទាន់ប្រមូលបានអស់ ) ។

លោកកាំង តុងងី បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនតែ៦ប៉ុណ្ណោះ ដែលអាចទទួលប្រាក់បញ្ញើពីអតិថិជន ដោយសារតែគ្រឹះស្ថានមួយចំនួនបានកំលាយខ្លួនពីមីក្រូហិរញ្ញវត្ថុទៅជាធនាគារ និងគ្រឹះស្ថានខ្លះ បានចូលរួមជាមួយធនាគារពាណិជ្ជធ្វើអោយចំនួនគ្រឹះស្ថានមីកក្រូហិរញ្ញវត្ថុទួលប្រាក់បញ្ញើកាន់តែនៅតិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here