CBC៖ ឥណទាន​លក្ខណៈ​បុគ្គល​នៅ​កម្ពុជា​ទំហំ​ទឹកប្រាក់ ៩,៧៦ពាន់​លាន​ដុល្លារ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល ក៏បាន​បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​កម្រិត +៧,១៧% គិត​ត្រឹម​ពី​ខែធ្នូ ឆ្នាំ២០២០ ខណៈ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន៩,៧៦ពាន់​លាន​ដុល្លារ គិត​ត្រឹម​ត្រីមាស​ទី៤ ឆ្នាំ២០២។ នេះ​បើ​យោងតាម​ការ​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) ចេញផ្សាយ​កាលពី​សប្តាហ៍​មុន។

របាយការណ៍​បានឱ្យដឹងថា កម្ចី​អចលនទ្រព្យ​មាន​លើសពី​ពាក់កណ្តាល​នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប ៥២,០០% ចំណែកឯ សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ចំណែក ៤៧,៤០% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើទោះបីជា ចំនួន​គណនី​នៃ​កម្ចី​អចលនទ្រព្យ​មាន​ចំនួន​ត្រឹម ១០,៧៦% នៃ​ចំនួន​គណនី​សរុប, ក៏ប៉ុន្តែ​ចំនួន​នេះ​មាន​ទំហំ​ច្រើនជាង​ពាក់កណ្តាល​នៃ​សមតុល្យ​ឥណទាន​សរុប។

សមតុល្យ​ប័ណ្ណឥណទាន​មាន​ចំណែក​តូច​គឺ​ត្រឹមតែ ០,៦១% ប៉ុណ្ណោះ។ និយាយ​ជារួម កំណើន​វិជ្ជមាន​មាននៅ​គ្រប់​តំបន់​ទាំងអស់​ដូចជា តំបន់​ទំនាប +៧,៧% តំបន់​ខ្ពង់រាប +៧,៣% តំបន់ឆ្នេរ +៦,៦% និង តំបន់​ទន្លេសាប +៤,៨% ។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី​មានប្រសាសន៍ថា នៅក្នុង​ត្រីមាស​ទាំងពីរ​ចុង​ក្រោយនេះ​ទីផ្សារ​ឥណទាន​មាន​ភាព​វិជ្ជមាន។

លោក​បាន​ថ្លែងបន្តថា ទោះបីជា​មានការ​កើនឡើង​នៃ​ពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល និង​ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល អនុ​បាទ​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត៣០ថ្ងៃ ហួស​កាលបរិច្ឆេទ​កំណត់​នៅត្រឹម​នៅ​គ្រប់​តំបន់​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here