ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​រាប់លាន​ដុល្លា​សាងសង់​ខុន​ដូ​កំពស់​កប់​ពពកនៅ​ខណ្ឌ​សែន​សុខ

ដោយៈ សុវណ្ណារ៉ា

ភ្នំពេញៈ  ក្រុមហ៊ុន​មកពី​ប្រទេស​ចិន បាននិងកំពុង​សាងសង់​អាគារ​ខុន​ដូ​ដ៏​ប្រណីត​លំដាប់​ពិភពលោក Phnom Penh Galaxy Garden កម្ពស់៣៣ជាន់ ស្មើនឹង ១១៦ម៉ែត្រ​តម្លៃ​រាប់លាន​ដុល្លារ នៅ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក លីម ម៉ី​កុក អគ្គនាយក​ក្រុមហ៊ុន JING DI Real Estate Group ដែលមាន​មូលដ្ឋាន​មកពី​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​អាគារ​ខុន​ដូ​កម្ពស់​ស្គឹ​ម​ស្កៃ​លើកដំបូង នៅក្នុង​ខណ្ឌ​សែន​សុខ​មួយ​នេះ បាន​មានប្រសាសន៍​កាលពីពេល ថ្មីៗនេះ​ថា គម្រោង​ខុន​ដូ​បែប​ទំនើប Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន មួយ​នេះ​ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​ភាពជឿជាក់ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា-ចិន ដែល​កំពុង​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​យ៉ាង​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​បំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់ ដែល​ក្រុមហ៊ុន​ជ្រើស​យក​ធ្វើជា​ទីតាំង​អភិវឌ្ឍន៍​គម្រោង​ផងដែរ​ថា  នៅក្នុង​រាជធានី​ភ្នំពេញ សក្ដានុពល​នៃ​តំបន់​គឺមាន​ភាពខុសគ្នា។

ដោយឡែក​នៅក្នុង​ខណ្ឌ​សែន​សុខ គឺមាន​ភាព​ភាពល្អប្រសើរ ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍន៍​គម្រោង Phnom Penh Galaxy Garden ដែលជា​គម្រោង​ទី៤របស់​ក្រុមហ៊ុន ព្រោះ​នៅក្នុង​តំបន់​នេះ បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បែប​ទំនើប​រួចជាស្រេច ដូចជា វត្តមាន​ផ្សារ AEON2 ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ​ទំនើប Global House វិមាន​សែន​សុខ ធនាគារជាតិ ព្រមទាំង​ផ្សារ​ទំនើប​បែប​សហគមន៍​មួយចំនួនទៀត។

គម្រោង​សំណង់​ខុន​ដូ​កម្ពស់១១៦ជាន់ Phnom Penh Galaxy Garden នៅក្នុង​គម្រោង​ឧទ្យាន ស៊ិ​ង​ហឺ ហ្គា​ដិ​ន​ត្រូវបាន​សាងសង់​ជា​អគារ​ភ្លោះ ស្ថិតនៅលើ​ផ្ទៃដី​សរុប ៩១០០០ម៉ែត្រក្រឡា។ ក្នុងចំណោម​អាគារ​ភ្លោះ​ទាំងពីរ ក្រុមហ៊ុន​បាន​បែងចែក​ទំហំ​ផ្ទៃ​អគារ​ប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​កន្លែង​ហាត់ប្រាណ​លំដាប់​កំពូល រួមទាំង​អាង​ហែល​ទឹក​លើ​អាកាស ដែល​អាច​មើល​ទេសភាព​ជុំវិញ​អគារ​ដល់​ទៅ២៧០ដឺ​ក្រេ។

លក្ខណៈពិសេស​របស់​អា​គារ៣៣ជាន់​នេះ ត្រូវបាន​បែងចែក​ចាប់ពី​ជាន់​ទី៣ឡើង​ទៅជា​តំបន់​ស្នាក់នៅ និង​មាន​ផ្សារ​ទំនើប​ក្រោម​ដី សួន​បៃតង​នៅលើ​អាគារ​កម្ពស់១០០ម៉ែត្រ មាន​ស្កា​យ​បា​រលើ​អាកាស អាង​ហែល​ទឹក​លើ​អាកាស ការិយាល័យ​ធ្វើការ កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​លេង បណ្ណាល័យ ភោជនីយដ្ឋាន ហាង​កាហ្វេ ចំណត​យានយន្ត​ក្រោម​ដី (ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ទី៣) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here