ចំណេះដឹង! តើ​ទិន្នន័យទីផ្សារ និង​ព័ត៌មាន​ក្រុមហ៊ុន​ចុះបញ្ជី​អ្វីខ្លះ​មាន​សារៈប្រយោជន៍​ដល់​វិនិយោគិន​ដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ ទិន្នន័យទីផ្សារ​សំដៅ​ដល់​ទិន្នន័យ​ទាំងឡាយណា ដែល​ទាក់ទង​នឹង​ថ្លៃ​និង​ការជួញដូរ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.)។ ឧទាហរណ៍ ថ្លៃ​បម្រែបម្រួល​ជា​ថ្លៃ​បម្រែបម្រួល​ថ្លៃ​ជា​ភាគរយ ទំហំ​ជួញដូរ តម្លៃ​ជួញដូរ និង​ព័ត៌មាន​អំ​ពីស​ន្ទ​ស្សន៍ ជាដើម។ល។

ព័ត៌មាន​ក្រុមហ៊ុន​ចុះបញ្ជី​សំដៅ​ដល់ ព័ត៌មាន​អំពី​ស្ថានភាព​និង​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នាពេល​អតីតកាល និង​បច្ចុប្បន្ន ដែល​អនុញ្ញាត ឱ្យ​វិនិយោគិន​អាចធ្វើ​ការព្យាករណ៍​អំពី​អនាគត​របស់​ក្រុមហ៊ុន​បាន ហើយ​និង​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ទៅតាម​នោះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាន​ក្រុមហ៊ុន ចុះបញ្ជី​រួមមាន ប្រវត្តិ​សង្ខេប​អំពី​ក្រុមហ៊ុន របាយការណ៍​ហិរញ្ញវត្ថុ ព័ត៌មាន​សារ​ជីវ​កម្ម ព័ត៌មាន​អំពី​គណៈ​គ្រប់គ្រង និង​ភាគ​ហ៊ុ​និកសំខាន់ៗ គោលនយោបាយ​ភាគលាភ គម្រោង​អាជីវកម្ម ព្រមទាំង​សេចក្តី​អត្ថាធិប្បាយ​របស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ជាដើម។ល។

សាធារណជន​អាច​ស្វែងរក​ទិន្នន័យទីផ្សារ​បាន នៅក្នុង​គេហទំព័រ​របស់​ផ.ម.ក.ផ្នែក “ទិន្នន័យទីផ្សារ” ។ សម្រាប់​វិនិយោគិន ដែលមាន​គណនី​ជួញដូរ​ស្រាប់ អាច​ចូល​មើល​ទិន្នន័យ​ទាន់ពេល(Real-time data) នៅក្នុង “តារាង​ប​ញ្ញ​បច្ចុប្បន្ន” (ដែល​ស្ថិតនៅ​ខាងស្ដាំ​ផ្នែក​ខាងលើ​នៃ​គេហទំព័រ​របស់​ផ.ម.ក.) ដោយ​ប្រើ​លេខ​អត្តសញ្ញាណ​អ្នកប្រើប្រាស់(User ID)ដែល​ផ្តល់ឱ្យ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូល​ប​ត្រ។ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here