តើ​អ្នកបើក​អា​ជីក​ម្មថ្មីៗត្រូវ​គិត​និង​បញ្ចៀស​បញ្ហា​អ្វីខ្លះ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការបើក​អាជីវកម្ម​អ្វីមួយ ដូចជា​មិន​ពិបាក​ពេក​ទេ ប៉ុន្តែ​ដើម្បី​ទទួលបាន​ជោគជ័យ និង​ជោគជ័យ​ដោយ​និរន្តរភាព​ទើប​ជា​រឿង​ពិបាក ហេតុនេះ​សហគ្រិន​ត្រូវ​គិត​និង​តម​លើ​បញ្ហា​អ្វីខ្លះ ដើម្បី​បញ្ចៀស​ហានិភ័យ?។

គេហទំព័រ Cambodiafinancialrtimes.com សូម​លើកយក​បញ្ហា និង​តំណម​មួយ​ចំនូ​ន ដែល​អ្នកបើក​អាជីវកម្មថ្មីៗ​គួរស្វែងយល់ ដូចជា ទី១ ប្រញាប់​នាំ​ផលិតផល/សេវាកម្ម​ចូល​ទីផ្សារ ឬ​សម្រេច​បើក​អាជីវកម្មភ្លាមៗ ដោយ​មិន​ឆ្លងកាត់​ការស្រាវជ្រាវ​ទីផ្សារ ទី២ ចាប់ផ្តើម​អាជីវកម្ម ដោយ​មិនមាន​ផែនការអាជីវកម្ម និង​ផែនការ​ថវិកា​ច្បាស់លាស់​ត្រឹមត្រូវ ទី៣ កញ្ចប់​ថវិកា​សម្រាប់​ប្រតិបត្តិការ និង​ដើមទុន​បម្រុង​មិន​គ្រប់គ្រាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ មិនបាន​រៀប​ប្រព័ន្ធ​គាំទ្រ (Supporting System) បានល្អ​ត្រឹមត្រូវ។ ប្រព័ន្ធ​គាំទ្រ​រួមមាន អ្នកផ្តល់យោបល់​លើកទឹកចិត្ត​ពេល​យើង​បាក់​ទឹកចិត្ត អ្នក​ជួយ​ផ្នែក​ច្បាប់ អ្នកផ្តល់​ប្រឹក្សា​និង​ផ្តល់​ប្រាក់កម្ចី​ពេល​ត្រូវការ​ហិរញ្ញវត្ថុ ជាដើម។ (អត្ថបទ​បន្ទាប់ នឹង​បកស្រាយ​លម្អិត​អំពី​របៀប​កសាង​ប្រព័ន្ធ​គាំទ្រ) ទី៤ ជ្រើសរើស​ដៃគូ​សហការ  ឬ​អ្នក​រួម​ទុន មិនបាន​ត្រឹមត្រូវ ទី៥ ខ្វះ​ចំណេះ​ផ្នែក ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា ប៉ុន្តែ​មិនបាន​លៃលក​ពេល​រៀនសូត្រ​បន្ថែម និង​ចំណុច​ទី៦ គឺ​ប្រើប្រាស់​មធ្យោបាយ ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម មិនល្អ និង​មិន​ត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here