ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​មូល​ប​ត្រ​របស់​អ្នក​ត្រូវបាន​តម្កល់ទុក​នៅទីណា និង​មានសុវត្ថិភាព​ឬទេ?

ដោយៈ សាវុធ

ភ្នំពេញៈ រាល់​មូល​ប​ត្រ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.) ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​អេ​ឡិច​ត្រូ​និ​ច នៅ​ប្រតិបត្តិ​ករ​រក្សារ​ទុក​មូល​ប​ត្រ​របស់​ផ.ម.ក. ដែល​នៅ​ទីនោះ សន្តិសុខ​សុវត្ថិភាព​នៃ​ព័ត៌មាន​ត្រូវបាន​ធានា​យ៉ាងខ្ពស់។

វា​ស្រដៀង​គ្នា​ទៅនឹង​ការផ្ញើ​ប្រាក់​របស់លោក អ្នក​នៅ​ធនាគារ​ដែរ ដែល​នៅ​ទីនោះ ព័ត៌មាន​អំពី​កម្មសិទ្ធិ ប្រាក់​របស់លោក​អ្នក​ត្រូវបាន​រក្សាទុក​ប្រកប ដោយ​សុវត្ថិភាព។ លើកលែង​ម្យ៉ាង គឺ​លោក អ្នក​មិនអាច​ដក​មូល​ប​ត្រ​របស់លោក អ្នក​មកកាន់​កាប់​ក្នុង​ទម្រង់​ជា​ក្រដាស​បានឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្ទេរកម្មសិទ្ធិ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ប្រព័ន្ធ តាមរយៈ​ការផ្ទេរ​រវាង​គណនី (book-entry system), គឺ​ស្រដៀង​គ្នា​នឹង​ការផ្ទេរ​លុយ​នៅក្នុង​ធនាគា​មួយ​ដូច្នោះ​ដែរ។

វិនិយោគិន​ទាំងអស់ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ក៏ដូចជា វិធានផ្សេងៗដែល​បាន​ដាក់ចេញ ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (គ.ម.ក) ក្នុង​គោលបំណង​ការពារ​វិនិយោគិន បង្ហាញ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព៕ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here