ក្រុមមន្រ្តី​​ និង​ផ្នែកឯកជន​លើក​យក​បញ្ហាប្រឈម​ចំនួន៦​ក្នុង​ទីផ្សារការងារ​មក​ដោះស្រាយ​

ដោយៈ ចំណាន

   ភ្នំពេញៈ ប្រជុំក្រុមការងារ “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ “ជ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិតណាង សុធី សហប្រធានក្រុមការងារ “ជ” តំណា​ងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដែលជាសមាជិកនៃក្រុមការងារ អនុសហប្រធានក្រុមការងារ “ជ” តំណាងផ្នែកឯកជន​, តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យ​នេះ ជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន និយោជកក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។​

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួន៦បញ្ហា ដែលរួមមាន៖ ១. បញ្ហានៃការឈប់សម្រាកឈឺរយៈពេលវែង។ ២. បញ្ហានៃការការអនុវត្តរយៈពេលនៃការជូនដំណឺង ដែលច្រើនជាងរយៈពេលអប្បរមា នៃការជូនដំណឹង
៣. បញ្ហានៃការការផ្តល់ប្រាក់ឈ្មួល​ និងអត្ថប្រយោជន៍ផ្សេងៗមុនការឈប់សម្រាក។

៤. បញ្ហាទម្រង់វិញ្ញាបនបត្រមុខរបរកម្មករ និយោជិតខ្មែរ ទី៥. បញ្ហានៃការបញ្ជូលទិន្នន័យពាក់ព័ន្ធ នឹងបញ្ជីបើកប្រាក់ឈ្មួលក្នុងប្រព័ន្ធ LACMS និង៦. បញ្ហានៃការដោះស្រាយបញ្ហាតាមប្រព័ន្ធតេឡេក្រាមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here